ទប់មិនជាប់! Dybala ធ្លាយមាត់ប្រាប់ Ronaldo ថាខ្លួនស្អប់រូបគេខ្លាំងណាស់

ខ្សែប្រយុទ្ធ Paulo Dybala ដែលបច្ចប្បន្នលេងឲ្យ AS Roma បានទម្លាយការពិតប្រាប់ Cristiano Ronaldo ថាខ្លួន​ធ្លាប់ស្អប់កីឡាករវ័យ ៣៨ឆ្នាំ ជាខ្លាំង ព្រោះថា រូបគេជាដៃគូប្រកួតប្រជែងជាមួយនិងកីឡាកររួមសញ្ជាតិគឺ Lionel Messi ដោយរូប Dybala តែងតែឈរនៅខាន Messi ជានិច្ច។

Paulo Dybala ថា៖ មានពេលមួយយើងបានជិះយន្តហោះទៅការប្រកួត ដែលខ្ញុំនៅខាងក្រោយ ហើយគាត់អង្គុយនៅខាងមុខខ្ញុំ។ នៅពេលមួយគាត់បានមករកខ្ញុំ ដើម្បីនិយាយអំពីបាល់ទាត់ និងរឿងផ្សេងៗទៀត។
ពួកយើងធ្លាប់ពិភាក្សាអំពីជីវិតរបស់ពួកយើងជាទូទៅ ដូច្នេះហើយបានជាខ្ញុំនិយាយទៅគាត់ថា ខ្ញុំស្អប់អ្នកកាលពីក្មេង ហើយពួកយើងបានសើច។ តាមពិត​ពួកយើងតែងតែមានទំនាក់ទំនងល្អ និងការសន្ទនាដ៏ល្អជាមួយគ្នា។

គួរបញ្ជាក់ថា Ronaldo និង Dybala ធ្លាប់ជាមិត្តរួមក្រុមជាមួយគ្នានៅក្លិប Juventus របស់អ៊ីតាលី ថែមទាំងធ្លាប់ឈ្នះជើងឯក Serie A ដល់ទៅ២ដង និងពានក្នុងស្រុកជាច្រើនទៀតផងដែរ៕

អត្ថបទដែលជាប់ទាក់ទង