Man United បន្តភាពជាដៃគូជាមួយ Adidas រយៈពេល ១០ ឆ្នាំមានតម្លៃជាង ១ ពាន់លានដុល្លារ

Manchester United បានប្រកាសបន្តរយៈពេល ១០ ឆ្នាំចំពោះភាពជាដៃគូរបស់ខ្លួនជាមួយក្រុមហ៊ុន Adidas កាលពីថ្ងៃច័ន្ទដែលមានតម្លៃជាង ១ ពាន់លានដុល្លារ។

កិច្ចព្រមព្រៀងរបស់ក្លិប ជាមួយម៉ាកសម្លៀកបំពាក់កីឡារបស់អាល្លឺម៉ង់ បានប្រកាសជាអ្នកផ្គត់ផ្គង់ឯកសណ្ឋានផ្លូវការឲ្យទៅក្រុមបិសាចក្រហមនឹងដំណើរការដល់ឆ្នាំ ២០៣៥ ដែលបានធានាជាសាច់ប្រាក់អប្បបរមាចំនួន ៩០០ លានផោន ប្រមាណ ១.១៥ ពាន់លានដុល្លារ នេះអាចក្លាយជាប្រាក់ចំណេញច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ Premier League ។

ក្នុងនោះនាយកប្រតិបត្តិ Adidas លោក Bjorn Gulden បាននិយាយថា៖ “វាជារឿងធម្មតាណាស់សម្រាប់ពួកយើងក្នុងការបន្តកិច្ចសហប្រតិបត្តិការរបស់យើង យើងនឹងរួមបញ្ចូលគ្នានូវប្រពៃណី និងការច្នៃប្រឌិត ដើម្បីផ្គាប់ចិត្តកីឡាករ និងអ្នកគាំទ្រ យើងទន្ទឹងរង់ចាំក្នុងការបន្តភាពជាដៃគូរបស់យើងជាមួយក្លិបដ៏ល្បីបំផុតមួយក្នុងវិស័យបាល់ទាត់”។

គួរបញ្ជាក់ថា Adidas បានផ្គត់ផ្គង់ឯកសណ្ឋានរបស់ខ្លួនដល់ក្លិប Manchester United តាំងពីឆ្នាំ ១៩៨០-១៩៩២ ហើយបានសហការភាពជាដៃគូម្ដងទៀតនៅឆ្នាំ ១០១៥-២០១៦៕ ប្រភព៖ marca

អត្ថបទដែលជាប់ទាក់ទង