Mikel Arteta បដិសេធមិនព្រមចុះចាញ់ឡើយក្នុងការដណ្តើមពាន EPL មកវិញ
អ្នកចាត់ការក្រុម Arsenal លោក Mikel Arteta កំពុងបដិសេធមិនចុះចាញ់ក្នុងការប្រជែងដណ្តើមពាន Premier League បន្ទាប់ពីបានយកចាញ់ Manchester City ក្នុងលទ្ធផល 4-1 កាលពីយប់មិញ។
Arteta បានបដិសេធថាការចាញ់យប់មិញមិនអាចកាត់សេចក្តី ថា Man City ជាម្ចាស់ពាន Premier League បានឡើយ។ ប៉ុន្តែលទ្ធផលកាល់ពីយប់មិញបានធ្វើឲ្យ Arsenal មិនទាន់ស្គាល់ពាក្យថាឈ្នះឡើយក្នុងការប្រកួតលីគ 4ប្រកួតចុងក្រោយ ដោយស្មើរ៣ប្រកួត នឹងចាញ់១ប្រកួត។
មកដល់ដំណាក់កាលនេះ បើទោះបីជាក្រុមកាំភ្លើងធំ Arsenal ឈ្នះការប្រកួតដែលនៅសេសសល់ទាំងអស់របស់ពួកគេក៏ដោយ ក៏នៅតែប្រហែលជាមិនគ្រប់គ្រាន់នោះទេក្នុងការដណ្តើមពានរង្វាន់ Premier League ប្រសិនបើ Man City ឈ្នះការប្រកួតដែលនៅសេសសល់ទាំងអស់ដូចគ្នា។
សូមបញ្ជាក់ Arsenal កំពុងតែនាំមុខពីរពិន្ទុទៅលើ Man City ខណៈ Man City ចំណេញការប្រកួតពីរប្រកួតទៀតដែលមិនទាន់បានលេង៕