មានការភ្ញាក់ផ្អើលខ្លាំង! ក្រោយមន្ត្រីសង្ឃខ្មែរមានគោរម្យងារជាសម្តេច ប្រកាសលាលែងពីតំណែង (មានវីដេអូ)

រាជធានីភ្នំពេញ៖ ស្ងាត់ៗ ស្រាប់តែសម្តេចព្រះមហាអរិយវង្ស ឃី សុវណ្ណរតនា ប្រកាសលាលែងពីគោរម្យងារសម្តេច និងជាករណីដ៏កម្រមានសម្រាប់មន្ត្រីសង្ឃខ្មែរ ដែលមានគោរម្យងារជាសម្តេច ធ្វើបែបនេះ ហើយនេះជាការបាត់បង់នូវធនធានព្រះសង្ឃខ្មែរដ៏មានឥទ្ធិពលមួយព្រះអង្គផងដែរ បើទោះបីដឹងថា ការដាក់ព្រះផ្នួសនេះ ដើម្បីចូលរួមបម្រើសង្គមក្នុងជីវិតជាគ្រហស្ថវិញក៏ដោយ។

តាមរយៈលិខិតប្រកាស និងបង្គំទូលថ្វាយចូលមកសម្តេចព្រះមហាសុមេធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត បានឲ្យដឹងថា “កម្មវត្ថុ សុំព្រះបរមរាជានុញ្ញាតលាលែងពីព្រះគោរម្យងារ សម្តេចព្រះមហាអរិយវង្សចាប់ពីពេលនេះតទៅ ដោយមូលហេតុមានភាពនឿយណាយ អស់និស្ស័យក្នុងព្រះផ្នួស និងមានបំណងចូលរួមចំណែកបម្រើសង្គមជាតិក្នុងភាពជាគ្រហស្ថតទៅទៀត”។

គួររំឭកថា អតីតព្រះសង្ឃអង្គនេះ មានតួនាទីជាច្រើនក្នុងជួរមន្ត្រីសង្ឃ និងមានឋាន្តរសក្តិថ្នាក់ “សម្តេចព្រះមហាអរិយវង្ស នៃគណមហានិកាយ និងមានតួនាទីក្នុងស្ថាប័នសំខាន់ៗក្នុងកិច្ចការព្រះពុទ្ធសាសនា រួមទាំងជាព្រះចៅអធិការវត្តមង្គលវ័ន ហៅវត្តស្វាយដង្គំ ក្រុងភ្នំពេញ ដោយបានបួសក្នុងព្រះពុទ្ធសាសនា ៣៣វស្សា និងបានរៀនសូត្រចប់ថ្នាក់បណ្ឌិតនៅប្រទេសស្រីលង្កា និងប្រទេសឥណ្ឌា ព្រមទាំងអាចនិយាយភាសាបរទេសបានជាច្រើនផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង