ចាប់អារម្មណ៍ទេ? ខួបកំណើតសម្តេចតេជោឆ្នាំនេះ ក៏មានវត្តមានអតីតនាយករដ្ឋមន្ត្រីថៃទាំងពីរនាក់បងប្អូននេះចូលរួមដែរ…​ (មានវីដេអូ)


ថ្មីៗនេះ សារព័ត៌មានក្នុងស្រុកជាច្រើន បានឲ្យដឹងថា ខួបកំណើតសម្តេចតេជោឆ្នាំនេះ ឈានចូល ៧១ឆ្នាំ ក៏មានវត្តមានអតីតនាយករដ្ឋមន្ត្រីថៃ ទាំងពីរនាក់បងប្អូន គឺលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា និងលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ចូលរួមកាត់នំខួបដែរ នៅគេហដ្ឋានសម្តេចនៅក្រុងតាខ្មៅ និងមានការចូលរួមពីមន្ត្រីជំនិតៗ និងសមាជិកក្រុមគ្រួសាររបស់សម្តេចនាយក រួមទាំងឯកឧត្តម ហ៊ុន ម៉ាណែត ឯកឧត្តម ហ៊ុន ម៉ានី ឯកឧត្តម ឌី វិជ្ជា ព្រមទាំងកូនប្រសារប្រុសស្រី និងចៅៗ សម្តេចជាច្រើនរូបផងដែរ។

តាមប្រភពព័ត៌មានជាក់លាក់មួយថែមទៀតបញ្ជាក់ថា សម្តេចតេជោ និងលោក ថាក់ស៊ីន បានរ៉ាប់អានគ្នាជាបងប្អូនធម៌អស់រយៈពេលច្រើនឆ្នាំមកហើយ ឆ្នាំនេះសម្តេចតេជោ មានអាយុ ៧១ឆ្នាំ ខណៈលោក ថាក់ស៊ីន បងសម្តេចនាយក ៣ឆ្នាំ គឺលោក មានវ័យ ៧៤ឆ្នាំហើយ ប៉ុន្តែមើលពីសុខភាព និងសម្រស់របស់លោក ពិតជានៅរឹងមាំល្អណាស់។

គួររំឭកថា ខួបសម្តេចតេជោ គឺបានធ្វើកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅនេះ និងបើតាមការបញ្ជាក់ពីប្រភពច្បាស់ការថា លោកថាក់ស៊ីន និងលោកស្រី យីងឡាក់ បានចូលរួមពិសារអាហារជាមួយក្រុមគ្រួសារសម្តេចតេជោ និងបានសម្រាកនៅគេហដ្ឋានសម្តេចមួយយប់ និងបានត្រលប់ទៅប្រទេសថៃវិញ តាមរយៈជើងហោះហើរ កាលពីព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នេះផងដែរ៕

   

អត្ថបទដែលជាប់ទាក់ទង