ក្រោយបានត្រឹមស្មើជាមួយ Spur ពេលនេះលោក Ten Hag ត្រូវបានអ្នកគាំទ្ររិះគន់ជាខ្លាំង…

ក្នុងការប្រកួតដែល Manchester United បានត្រឹមស្មើជាមួយ Tottenham Hotspur ដោយលទ្ធផល ២-២ និងបានធ្វើឲ្យបិសាចក្រហមបាត់បង់ ២ពិន្ទុដ៏មានសារសំខាន់ ដែលធើ្វឲ្យអ្នកគាំទ្រជាច្រើនបានស្ដីបន្ទោសដល់លោក Erik ten Hag ក្រោយពីលោកបានសម្រេចចិត្ដផ្លាស់ប្ដូរកីឡាករ។

តាមមតិក្នុងបណ្ដាញសង្គមភាគច្រើនយល់ថា ការផ្លាស់ប្ដូរកីឡាកររបស់ Ten Hag ធើ្វឲ្យទម្រង់លេងរបស់ក្រុមទាំងមូលប្រែប្រួលខ្លាំង មិនដូចតង់ទី១ នេះជាហេតុផលសំខាន់ធ្វើឲ្យមាន់ខ្នាមាសសម្រុករហូតអាចតាមស្មើបាន។

គួរបញ្ជាក់ថា Manchester United បាននាំមុខដោយលទ្ធផល ២-០ ដែលស៊ុតបញ្ចូលដោយកីឡាករ Jadon Sancho និង Marcus Rashford យ៉ាងណា ក្រុមភ្ញៀវរបូតគ្រាប់ ២គ្រាប់វិញនៅតង់ទី២ ដោយកីឡាករ Pedro Porro និង Heung-min Son ធ្វើឲ្យក្រុមទាំងពីរទទួលបានម្នាក់១ពិន្ទុ៕

អត្ថបទដែលជាប់ទាក់ទង