ទូរទស្សន៍ល្បីរបស់អង់គ្លេសមួយបានទិញសិទ្ធិផ្សាយលីគ SPL មុនក្រុម Ronaldo ប៉ះក្រុម Steven Gerrard

ក្រុមហ៊ុន DAZN បានទិញសិទ្ធិក្នុងការចាក់ផ្សាយការប្រកួតបាល់ទាត់នៅលីគកំពូល Saudi Pro League មុនការប៉ះគ្នារវាងក្រុម Al-Nassr និង Al-Ettifaq ក្នុងការប្រកួតបើករដូវកាលថ្មី។

ជាការពិតណាស់ ចាប់តាំងពី Cristiano Ronaldo បានចូលរួមជាមួយ Al-Nassr ក្នុងនាមជាកីឡាករឥតគិតថ្លៃនៅថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២២ លីគ SPL បានក្លាយជាលីគមួយទទួលបានការពេញនិយមយ៉ាងខ្លាំងនៅទូទាំងពិភពលោក ខណៈកាលពីរដូវកាលមុន ក្រុមហ៊ុនផ្សាយដ៏ពេញនិយម Sky Sports ក៏បានទិញសិទ្ធិផ្សាយផ្ទាល់ឲ្យអ្នកគាំទ្រនៅចក្រភពអង់គ្លេសទស្សនាផងដែរ។

យ៉ាងណា ឥឡូវនេះ ខាងក្រុមហ៊ុន DAZN បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីចាក់ផ្សាយការប្រកួតនាពេលខាងមុខ នេះក្រៅពីចក្រភពអង់គ្លេស ដោយផ្សាយនៅប្រទេសអាល្លឺម៉ង់ និងអូទ្រីសថែមទៀត នេះអាចថាជាជោគជ័យយ៉ាងខ្លាំងចំពោះលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត ដែលថ្នាក់ដឹកនាំរបស់ប្រទេសអារ៉ាប់មួយនេះចង់បាន៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង