Manchester City គ្រោងនឹងដាក់សំណើរ ៧០លានអឺរ៉ូ ដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធអាស៊ីរូបនេះ

យោងតាម El Nacional បានឲ្យដឹងថា Manchester City កំពុងរៀបចំសំណើរ ៧០ លានអឺរ៉ូសម្រាប់ខ្សែបម្រើស្លាបរបស់ Brighton & Hove Albion កីឡាករ Karu Mitoma ដោយសារ City បានបាត់បង់ផ្នែកសំខាន់នៃតំបន់ប្រយុទ្ធរបស់ពួកគេនៅរដូវក្តៅនេះ ខណៈដែល Riyad Mahrez បានបញ្ចប់ការផ្លាស់ប្តូរទៅកាន់ក្លិប Al-Ahli របស់ Saudi Pro League ។ ក្រុមរបស់លោក Pep Guardiola ត្រូវបានគេរាយការណ៍ថាបានកំណត់យក Mitoma ជាកីឡាករដើម្បីជំនួសខ្សែប្រយុទ្ធអាល់ហ្សេរីរូបនេះ។

Mitoma វ័យ ២៦ ឆ្នាំបានចូលរួមជាមួយ Brighton ក្នុងឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកបានបង្ហាញខ្លួនចំនួន ៤១ លើកសម្រាប់ក្លិប ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ និង Assists ចំនួន ៨ ដង។ ខ្សែប្រយុទ្ធជប៉ុនរូបនេះគឺជាកីឡាករម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធល្អបំផុតរបស់ Premier League ហើយនឹងផ្តល់នូវការប្រយុទ្ធដែលគ្រោះថ្នាក់មួយ ដែលក្រុម Man City កំពុងតែខ្វះខាតនាពេលបច្ចុប្បន្ននេះ។ របាយការណ៍ El Nacional ក៏បានអះអាងផងដែរថា Real Madrid បានបដិសេធឱកាសក្នុងការចុះហត្ថលេខាលើ Mitoma ពី Brighton & Hove Albion ផងដែរ។

បន្ទាប់ពីបានឈ្នះពានបីនៅអឺរ៉ុបកាលពីរដូវកាលមុន ក្រុម Cityzens បានធ្វើការកែលម្អក្រុមរបស់ពួកគេនៅរដូវក្តៅនេះ ដោយពួកគេបានចុះហត្ថលេខាលើ Josko Gvardiol ពី RB Leipzig និង Mateo Kovacic ពី Chelsea រួចហើយ ខណៈ Mitoma អាចជាការបន្ថែមចុងក្រោយសម្រាប់ក្រុម ខណៈដែលពួកគេត្រៀមសម្រាប់រដូវកាល ២០២៣-២៤ ៕

អត្ថបទដែលជាប់ទាក់ទង