ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសដែលបានជាន់លើគូប្រកួតរបស់នាង ពេល​នេះ​នាង​បាន​ចេញមកនិយាយ​ចេញ​ពី​ហេតុការណ៍​នេះ​ហើយ

តារាបាល់ទាត់ជម្រើសជាតិអង់គ្លេស Lauren James បានសុំទោសចំពោះការជាន់លើកីឡាករនីហ្សេរីយ៉ា Michelle Alozie ហើយបានសន្យាថានាងនឹងរៀនពីកាតក្រហមក្នុងការប្រកួត World Cup របស់នាងមួយនេះ។

តារាឆ្នើមរបស់ Chelsea កីឡាករ James ត្រូវបានបណ្តេញចេញនៅនាទីទី ៨៧ នៃការប្រកួតវគ្គ ១៦ក្រុមចុងក្រោយរបស់អង់គ្លេសជាមួយនឹងក្រុមនីហ្សេរីយ៉ាកាលពីថ្ងៃចន្ទ ដែលក្រុម Lionesses បានទទួលជ័យជម្នះដោយការស៊ុតបាល់ប៉េណាល់ទី ។ កីឡាការនីវ័យ ២១ ឆ្នាំរូបនេះកំពុងប្រឈមមុខនឹងការរង់ចាំយ៉ាងអន្ទះសារថាតើនាងនឹងលេងម្តងទៀតនៅ World Cup នេះឬអត់ ដោយសារកាតក្រហមរបស់នាង ដោយ FIFA មិនទាន់ផ្តល់ការសម្រេចចិត្តនៅឡើយ បន្ទាប់ពី Alozie បានបង្ហោះសារថា “គោរពទាំងអស់” ទៅកាន់ James ។ James បាននិយាយនៅក្នុងការឆ្លើយតបរបស់នាងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ខ្ញុំស្រលាញ់ និងគោរពអ្នកទាំងអស់គ្នា។ ខ្ញុំសុំទោសចំពោះអ្វីដែលបានកើតឡើង។ សម្រាប់អ្នកគាំទ្រក្រុមជម្រើសជាតិអង់គ្លេស និងមិត្តរួមក្រុមរបស់ខ្ញុំ ការលេងជាមួយ នេះសម្រាប់អ្នកគឺជាកិត្តិយសបំផុតរបស់ខ្ញុំ ហើយខ្ញុំសន្យាថានឹង រៀនពីបទពិសោធន៍របស់ខ្ញុំមួយនេះ”។

គួរបញ្ជាក់ផងដែរថា អង់គ្លេស និង James នឹងរង់ចាំការសម្រេចចិត្តចុងក្រោយពី FIFA មុនពេលទទួលក្រុមជម្រើសជាតិកូឡុំប៊ីក្នុងការប្រកួត World Cup វគ្គ ៨ ចុងក្រោយរបស់ពួកគេនៅទីក្រុងស៊ីដនីនៅថ្ងៃទី ១២ ខែសីហាខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង