បើឈ្នះមួយប្រកួតនេះទៀត Messi ពិតជាអាចជួយក្រុមឲ្យឈ្នះ ៥ ប្រកួតជាប់គ្នា

ខ្សែប្រយុទ្ធ Lionel Messi និងក្រុម Inter Miami អាចនឹងឈ្នះ ៥ ប្រកួតជាប់គ្នាពេលជួបជាមួយ Charlotte ក្នុងវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Leagues Cup ។

បន្ទាប់ពីទទួលបានជ័យជម្នះ ២-១ លើក្រុម Houston Dynamo នៅល្ងាចថ្ងៃចន្ទ ពេលនេះ Inter Miami មានភារកិច្ចធំមួយទៀតគឺ ចាំទទួលក្រុម Charlotte FC ដែលធ្វើដំណើរទៅកាន់កីឡដ្ឋាន DRV PNK នៅល្ងាចថ្ងៃសុក្រ ចំពោះ Messi បច្ចុប្បន្ននេះរូបគេបានស៊ុតបាល់បញ្ចូលទីយ៉ាងអស្ចារ្យចំនួន ៧ គ្រាប់ក្នុងការប្រកួតត្រឹមតែ ៤ លើក ប៉ុណ្ណោះដែលអាចជួយក្រុមរបស់គេឈានដល់វគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ Leagues Cup ។

គួរបញ្ជាក់ថា ក្រុម Inter Miami នៅតែមិនទាន់ស្គាល់ពាក្យថាចាញ់ក្រោមការដឹកនាំរបស់ Martino បើសិនជាឈ្នះមួយប្រកួតនេះទៀតក្រុមរបស់លោកនឹងឈ្នះ ៥ ប្រកួតជាគ្នា៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង