បុរសម្នាក់រងការគំរាមគំហែង បន្ទាប់ពីថតសកម្មភាព Greenwood កំពុងហ្វឹកហាត់

YouTuber ម្នាក់ឈ្មោះ John Gubba បានអះអាងថា ត្រូវបានគំរាមបន្ទាប់ពីធ្វើការថតទៅលើខ្សែប្រយុទ្ធ Mason Greenwood ខណៈរូបគេកំពុងហ្វឹកហាត់នៅសួនសាធារណៈមួយកន្លែង។

ជាការពិតណាស់ Greenwood មិនត្រូវបានអនុញ្ញាតឲ្យហ្វឹកហាត់នៅទីលាន Carrington ទេ ក្រោយរូបគេត្រូវបានក្លិបព្យួរឈ្មោះដោយសារការចោទប្រកាន់ពីបទប៉ុនប៉ងរំលោភលើអតីតមិត្តស្រីកាលពី ១៨ ខែមុន យ៉ាងណាមានបុរសម្នាក់ឈ្មោះ Gubba ដែលជាអ្នកគ្រប់គ្រងបណ្ដាញសង្គម You Tube ដែលមានឈ្មោះថា Man Utd The Religion បានឃើញទិដ្ឋភាពនៃការហ្វឹកហាត់របស់ខ្សែប្រយុទ្ធវ័យ ២១ ឆ្នាំនៅសួនសាធារណៈមួយ ហើយលោកក៏បានថត ការហ្វឹកហាត់នោះមួយចំនួន ក្នុងពេលនោះដែលមានសមាជិករបស់ Greenwood បានឃើញក៏មានការមិនសប្បាយហើយបានឲ្យរូបលោក ថយឲ្យឆ្ងាយរហូតឈានដល់ការគំរាមកំហែងបំផ្លាញឧបករណ៍របស់គាត់ទៀតផង យោងតាមសំដីរបស់ John Gubba បាននិយាយថា៖ “ប្រសិនបើអ្នកមិនត្រូវបានហ៊ុមព័ទ្ធដោយមនុស្សទេ យើងនឹងបំបែកកាមេរ៉ានោះចេញពីដៃរបស់អ្នក ហើយបំផ្លាញឧបករណ៍របស់អ្នក”។

គួរបញ្ជាក់ថា Mason Greenwood បច្ចុប្បន្ននៅតែជាកីឡាកររបស់ក្លិប Manchester United ដដែល ប៉ុន្តែរូបគេមិនទាន់ត្រូវបានក្លិបកោះហៅចូលប្រកួតនោះទេ៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង