De Bruyne បានជះលុយទិញ iPhone ផ្លាទីនម្នាក់មួយៗឲ្យមិត្តរួមក្រុម Manchester City របស់គាត់
តារាឆ្នើមរបស់ Manchester City កីឡាករ Kevin De Bruyne បានទិញអំណោយជូនដល់មិត្តរួមក្រុមរបស់គាត់នូវ iPhones ផ្ទាល់ខ្លួនចំនួន ២៦ គ្រឿង ដើម្បីអបអរការឈ្នះ Treble ជាប្រវត្តិសាស្ត្ររបស់ City ដែលពួកគេបានឈ្នះពានរង្វាន់ FA Cup, Premier League និងពានរង្វាន់ UEFA Champions ក្នុងរដូវកាល ២០២៣-២៤ ហើយទូរស័ព្ទដែលរចនាដោយ iDesign Gold នេះមានតម្លៃ ៥ពាន់ផោន ។
យោងតាមកាសែត Daily Mail De Bruyne បានធ្វើការជាមួយ IDG យូរមកហើយ ហើយនិយាយអំពីរឿងមួយនេះ ដោយគាត់បាននិយាយថា ៖
“ខ្ញុំបានធ្វើការជាមួយ IDG អស់រយៈពេលពីរបីឆ្នាំមកហើយ។ ចក្ខុវិស័យរបស់យើងគឺផ្តល់ភាពទាន់សម័យដល់បុគ្គលម្នាក់ៗឲ្យទទួលយកភាពជាខ្លួនឯងរបស់ពួកគេ បង្ហាញពីរចនាបទពិសេសរបស់ពួកគេ និងធ្វើការនិយាយយ៉ាងក្លាហាននៅក្នុងពិភពឌីជីថល ដែលជាហេតុផលដែលយើងមានកិត្តិយសក្នុងការធ្វើការជាមួយ Kevin” ។
គាត់បានបន្ថែម:
“យើងចង់ក្លាយជាម៉ាកយីហោគ្រឿងបន្សំទូរសព្ទទំនើបលំដាប់លេខមួយក្នុងពិភពលោក។ យើងលក់ទូរស័ព្ទ iphone មានកំណត់ និងស្រោមទូរស័ព្ទ iphone ស៊េរីមានកំណត់។ យើងមានគម្រោងសហការជាមួយនិងម៉ាកយីហោប្រណិតៗដ៏ធំបំផុតក្នុងពិភពលោក ។ យីហោមិនលក់គឺជាទូរស័ព្ទ iPhone ផ្ទាល់ខ្លួន នោះហើយជាកន្លែងដែលយើងចង់យក”៕