Ronaldo អាចមិនមានវត្តមានសម្រាប់ការប្រកួតបន្ទាប់ ក្រោយពីឈ្នះក្រុម Al-Hilal

ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានសម្រាកដោយរបួសបន្ទាប់ពីរូបគេបានស៊ុតបញ្ចូលទីគ្រាប់ទីពីរចុងក្រោយ ខណៈដែលក្រុម Al-Nassr បានផ្តួល Al-Hilal ដោយលទ្ធផល ១-២ ទទួលជ័យជម្នះពានរង្វាន់ Arab Club Champions Cup។

ជាការពិតណាស់ Ronaldo បានរកគ្រាប់បាល់តាមស្មើឲ្យក្រុម Al-Nassr ទល់នឹង Al Hilal នៅនាទី ៧៤ កាលពីថ្ងៃសៅរ៍ម្សិលមិញ ក្រោយមកដល់នាទី ៩៨ ជាម៉ោងបន្ថែមសម្រាប់ក្រុមទាំងពីរធ្វើឲ្យតារាឆ្នើមរូបនេះរកបានមួយគ្រាប់ទៀតដោយការប្រើបច្ចេកទេសតែតបញ្ចូលទីធ្វើឲ្យ Al-Nassr អាចយកឈ្នះលើការប្រកួតនេះបាន យ៉ាងណាមានរូបភាពបានបង្ហាញអំពីខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាលចាកចេញពីទីលាន បន្ទាប់ពីរងរបួសជង្គង់ខាងឆ្វេង ដែលរបួសនេះដូចគ្នាទៅនិងរបួសដែលកើតឡើងអំឡុងពេលប្រកួតពានរង្វាន់ European Cup វគ្គផ្ដាច់ព្រ័ត្រកាលពីឆ្នាំ២០១៦ ផងដែរ។

ចំពោះរឿងនេះ ភាគីខាងអារ៉ាប៊ីសាអូឌីតមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីទម្ងន់របួសស្ថានភាពរបស់ Ronaldo និងកំពុងធ្វើការវាយតម្លៃលើបញ្ហានេះ មួយវិញទៀតកីឡាករវ័យ ៣៨ ឆ្នាំអាចនឹងអវត្តមានក្នុងការប្រកួតបើកឆាកដំបូងសម្រាប់លីគនៅរដូវកាលនេះ៕ ប្រភព៖ marca

អត្ថបទដែលជាប់ទាក់ទង