អីយ៉ាស់ Luke Shaw និង Dalot ហ៊ានលើកឡើងបែបនេះ ចំពោះការប្រកួតខាងមុខ

ខ្សែការពារ Luke Shaw និង Diogo Dalot ជឿថាក្រុម Manchester United ត្រូវតែកែលម្អទម្រង់លេងនៅក្រៅដីរបស់ពួកគេក្នុងរដូវកាលខាងមុខនេះជាបន្ទាន់។

ចំពោះ Dalot បាននិយាយនៅពេលដែលត្រូវបានគេសាកសួរដោយប្រព័ន្ធផ្សព្វផ្សាយរបស់ Man United ពាក់ព័ន្ធនិងការធ្វើឲ្យក្រុមប្រសើរឡើងក្នុងរដូវកាលនេះថា៖”ច្បាស់ណាស់ត្រូវឈ្នះរាល់ការប្រកួតបន្ថែមទៀត សម្រាប់ខ្ញុំក្នុងរដូវកាលនេះ យើងត្រូវឈ្នះការប្រកួតបន្ថែមទៀត ជាពិសេសការប្រកួតនៅក្រៅដី យើងត្រូវតែមានភាពស៊ីសង្វាក់គ្នា និងរក្សាទម្រង់ដែលយើងបានលេងនៅ Old Trafford ហើយធ្វើវាក្នុងការប្រកួតក្រៅដី ថែមទាំងព្យាយាមរក្សាឲ្យបានជាប់លាប់បំផុត តាមដែលយើងអាចធ្វើបាន”។

ក្នុងនោះ Luke Shaw បានបន្ថែមពីលើនេះទៀតដោយនិយាយថា៖”ទម្រង់លេងក្រៅដីគឺពិតជាអន់កាលពីដូវកាលមុន ហើយគ្រូបង្វឹកពិតជាបានយកវាមកប្រើ ជាក់ស្តែងមុនរដូវកាលដែលទើបតែមកដល់ ខ្ញុំគិតថាវាជារឿងសំខាន់មួយទៀតដែលត្រូវកែលម្អនៅរដូវកាលនេះ”។

គួរបញ្ជាក់ថា ក្រុមបិសាចក្រហម Manchester United មានភាពរឹងមាំខ្លាំងក្នុងការប្រកួតនៅទឹកដីរបស់ខ្លួនកាលពីរដូវកាលមុនដោយចាញ់តែមួយម្តង និងស្មើ៣ដងក្នុងចំណោមការប្រកួត១៩លើក ប៉ុន្តែការប្រកួតនៅដីគឺជារឿងខុសប្លែកគ្នាខ្លាំង ខណៈដែលពួកគេបានរងបរាជ័យចំនួន ៨ លើក៕ ប្រភព៖ tribuna

អត្ថបទដែលជាប់ទាក់ទង