អាវលេខ១០ វិសាខាត្រូវព្យួរចោល

អាវលេខ១០ ដែលជាអាវរបស់កីឡាករខ្សែរប្រយុទ្ធ នៃក្លិបវិសាខា កីឡាករ កែវ សុខផេង នឹងដាក់អោយព្យួរចោល ក្រោយពេលកីឡាកររូបនេះបានប្រកាសចូលនិវត្តន៍ កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដោយសារបញ្ហារបួស។

ក្លិបវិសាខាក៏បានប្រារព្ធពិធីលាគ្នាក្រោមអធិបតី ថ្នាក់ដឹកនាំក្លិប កីឡាករ រួមទាំងបុគ្គលិកក្លិបទាំងមូលផងដែរ។ នៅក្នុងឱកាសលាគ្នានេះដែរ ឯកឧត្តម ស សុខា និងលោកជំទាវ កែ សួនសុភី បានប្រកាសពីការព្យួរអាវ លេខ១០ រយៈពេលបីឆ្នាំ សម្រាប់ផ្តល់ជាកិត្តិយសដល់កីឡាករ កែវ សុខផេង។

គួរបញ្ជាក់ផងដែរថា កីឡាករកែវ សុខផេង​ បានជួយអោយក្លិបវិសាខាឈ្នះពានរង្វាន់ Hun Sen Cup បីឆ្នាំជាប់គ្នាផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង