លោក Dino Zoff ភ្ញាក់​ផ្អើល​ចំពោះ​ការ​លាលែង​ពី​តំណែង​របស់ Mancini ​ជាមួយក្រុមជម្រើសជាតិអ៊ីតាលី

លោក Dino Zoff អតីតគ្រូបង្វឹកក្រុម Juventus ដ៏អស្ចារ្យ និងជាអតីតគ្រូបង្វឹកអ៊ីតាលីនិយាយថា ការលាលែងពីតំណែងរបស់លោក Roberto Mancini បានធ្វើឲ្យគាត់ភ្ញាក់ផ្អើល លោក Mancini បានប្រកាសលាលែងពីតំណែងជាគ្រូបង្វឹកអ៊ីតាលីកាលពីថ្ងៃអាទិត្យជាមួយនិងកិច្ចសន្យារយៈពេល ៣ ឆ្នាំរង់ចាំគាត់ជាគ្រូបង្វឹកអារ៉ាប៊ីសាអូឌីត។

Zoff បានប្រាប់ Tuttosport ថា៖

“ខ្ញុំក៏ភ្ញាក់ផ្អើលដែរ ព្រោះមួយសប្តាហ៍មុនគាត់ត្រូវបានតែងតាំងជាអ្នកសម្របសម្រួលនៃក្រុមជម្រើសជាតិទាំងមូល។ Mancini ពិតជាធ្វើបានល្អ ហើយការដណ្តើមបានជើងឯកទ្វីបអឺរ៉ុបបន្ទាប់ពីជាង ៥០ ឆ្នាំគឺពិតជាអស្ចារ្យ។ អ្វីដែលពិបាកសម្រាប់គាត់គឺការមិនអាចនាំអ៊ីតាលីលេង FIFA Wolrd Cup 2022 បាន។ ខ្ញុំមិនចង់និយាយច្រើនពេកអំពីការជំនួសតំណែងរបស់គាត់ទេ។ ខ្ញុំបានដឹងថាពួកគេបានរៀបរាប់រួចហើយនូវឈ្មោះរបស់ Antonio Conte និង Luciano Spalletti ដែលជាគ្រូបង្វឹកដ៏ល្អសម្រាប់អ៊ីតាលី។ ខ្ញុំជឿជាក់ថាសហព័ន្ធអាចនឹងធ្វើគ្រប់យ៉ាង ដើម្បី​ស្វែង​រក​គ្រូ​បង្វឹក​ដែល​សាកសម​និង​ក្រុម​ជម្រើស​ជាតិមួយនេះ”៕

អត្ថបទដែលជាប់ទាក់ទង