Barcelona បានខកខានក្នុងការចុះហត្ថលេខាលើ Neymar ពី PSG ដោយសារតែហេតុផលសំខាន់មួយនេះ
យោងតាមអ្នកការសែតលោក Fabrizio Romano បានឲ្យដឹងថាក្លិប Barcelona បានខកខានក្នុងការចុះហត្ថលេខាលើខ្សែប្រយុទ្ធ Neymar ឡើងវិញដោយសារតែវត្តមានរបស់អ្នកចាត់ការទូទៅលោក Xavi Hernández ខណៈពេលដែលក្លិបចង់នាំយករូបគេត្រឡប់មកវិញ ប៉ុន្តែកិច្ចព្រមព្រៀងមិនបានកើតឡើងឡើយ។
ប្រធានក្លិប Barca លោក Joan Laporta មានចំណាប់អារម្មណ៍ជាពិសេសក្នុងការចុះហត្ថលេខាលើកីឡាករសញ្ញាតិប្រេស៊ីលរូបនេះឡើងវិញ ដោយលោកបានជួបជាមួយប្រធានក្លិប Paris Saint-Germain លោក Nasser Al-Khelaifi ពិភាក្សាពីស្ថានភាពហិរញ្ញវត្ថុក្នុងផ្ទេរដោះដូគ្នា តែទោះជាយ៉ាងណាក៏ដោយ អ្នកដែលរារាំង និងមិនឲ្យវិលត្រឡប់មកវិញទេគឺលោក Xavi ជាអ្នកទទួលខុសត្រូវ។
Neymar ធ្លាប់បានចំណាយពេល ៤ រដូវកាលជាមួយ Barcelona ដោយស៊ុតបញ្ចូលទីបាន ១០៥ គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម ៧៦ ដងក្នុង ១៨៦ ប្រកួតរូបគេក៏ធ្លាប់ជាមិត្តរួមក្រុមជាមួយលោក Xavi នៅពេលដែល Barca ឈ្នះពានបីក្នុងមួយរដូវកាលនៅឆ្នាំ ២០១៤-១៥។
គួរបញ្ជាក់ថា Neymar Jr បានជ្រើសរើសចុះហត្ថលេខាជាមួយក្លិប Al-Hilal ដោយកិច្ចសន្យារយៈពេលពីរឆ្នាំ ហើយរូបគេទទួលបានប្រាក់ពលកម្មជាង ៣០០ លានដុល្លារសម្រាប់ពីរឆ្នាំនេះ៕ ប្រភព៖ sportskeeda