នេះបានហៅថាអ្នកគោរពពាក្យសច្ចៈមែន ក្រតែទ្រព្យទេតែការសន្យាមិនឲ្យរំលងមួយថ្ងៃឡើយ ឃើញហើយរំជួលចិត្តណាស់! (មានវីដេអូ)

ជារឿងមួយដែលធ្វើឲ្យរំជួលចិត្តជាខ្លាំង ក្រោយមានអ៊ំប្រុសម្នាក់ដែលបានជិះម៉ូតូដឹកអេតចាយ មកខ្ចីលុយព្រះសង្សដល់ក្នុងវត្តចំនួន ៤ ម៉ឺនរៀល ព្រោះតែជីវភាពខ្វះខាតខ្លាំងពេក។ នេះបើយោងតាមការលើកឡើងរបស់គណនី Facebook មួយឈ្មោះថា សិរិសាគរ ដូនស្ដើង។

នៅក្នុងវីដេអូនោះបានឃើញ ព្រះសង្ឃ ១អង្គ និងអ៊ំប្រុសអ្នកដឹកអេតចាយម្នាក់នោះ បានរៀបរាប់ឲ្យដឹងថា កាលពី ៥ថ្ងៃកន្លងទៅ លោកអ៊ំបានមកខ្លីលុយព្រះសង្ឃអង្គនោះចំនួន ៤ម៉ឺនរៀល លុះដល់ថ្ងៃក៏យកលុយមកសងវិញ គាត់ក៏បានយកលុយមកសង ព្រះសង្ឃវិញដល់វត្តផងដែរ។
ដោយមើលឃើញអំពីការគោរពពាក្យសច្ចៈ គោរពតាមពាក្យសន្យានោះ លោកម្ចាស់ដែលបានផ្តល់លុយឲ្យខ្ចីនោះ មិនត្រឹមតែមិនទទួលយកលុយនោះមកវិញនោះទេ ថែមទាំងបានធ្វើទានបន្ថែមទៀតទៅលើបរុសដ៏កម្សត់ម្នាក់នេះ ដោយបានជូននៅថវិកាខ្លះបន្ថែមទៀត និងមានគ្រឿងឧបភោគមួយចំនួន សម្រាប់ដោះស្រាយជីវភាពថែមទៀត។

គួររំឭកថា នេះជាសកម្មភាព និងរង្វើមួយដ៏គួរឲ្យសរសើរជាខ្លាំង ទោះជាក្រទ្រព្យសម្បត្តិ ខ្វះខាតយ៉ាងណាក៏គួរប្រព្រឹត្តិទៅក្នុងផ្លូវសុច្ចរិត ត្រូវស្មោះត្រង់ មានគុណធម៌ខ្ពស់ ជាពិសេសត្រូវប្រកបរបរតាមសម្មាជីវៈ ការចេះចិញ្ចឹមជីវិតត្រូវ ដូចជាអ៊ំប្រុសម្នាក់នេះ ជាគំរូល្អណាស់ សម្រាប់សង្គមជាតិកម្ពុជា ដែលជាអ្នកគោរពនៅព្រះពុទ្ធសាសនា សូមអ៊ំប្រុស និងព្រះអង្គខាងលើនេះ ទទួលបាននូវការគោរពស្រលាញ់ និងសំណាងល្អគ្រប់ពេលវេលាផងចុះ ដោយក្តីគោរពពីនាងខ្ញុំ ដេង សៅលេង និងរាបអានពីក្រុមការងារ Media 365

 

អត្ថបទដែលជាប់ទាក់ទង