អំពើហិង្សាមួយបានកើតឡើងនៅពេល Messi និង Beckham កំពុងធ្វើពិធីជប់លៀងនៅហាងមួយកន្លែង
បុរសម្នាក់បានអះអាងថា លោកត្រូវបានសន្តិសុខវាយរហូតដល់ហូរឈាម បន្ទាប់ពីក្រុមគ្រួសាររបស់លោកព្យាយាមថតរូបក្នុងថ្ងៃខួបកំណើតកូនស្រីនៅឯទីក្រុង Miami ក្នុងភោជនីយដ្ឋានមួយជាកន្លែងដែល Lionel Messi និង David Beckham កំពុងធ្វើជប់លៀង។
ក្នុងនោះសន្តិសុខបានប្រតិកម្មយ៉ាងខ្លាំង និងខឹងសម្បារចំពោះភ្ញៀវដែលមិនបានបញ្ចេញឈ្មោះដែលបានថតរូបរបស់ ខ្សែប្រយុទ្ធ Lionel Messi នៅភោជនីយដ្ឋាន Gekko ដែលជាកម្មសិទ្ធិរបស់តារារ៉េប Bad Bunny និងក្លិបរាត្រីដែលជារបស់លោក David Grutman កាលពីថ្ងៃសុក្រ។
ជាការពិតណាស់ ជនរងគ្រោះត្រូវបានចោទប្រកាន់ពីបទព្យាយាមថតរូបរបស់ Messi ដែលលោកបានបដិសេធដោយអះអាងថា៖”ពួកគេបានលោតមករកយើង ពួកគេបានទាត់ខ្ញុំចេញ និងដាល់មុខខ្ញុំទៀតផង ដោយខ្ញុំព្យាយាមថតរូបជាមួយប្រពន្ធរបស់ខ្ញុំ មិនមែនជាមួយ Beckham ឬ Messi ទេ គ្មានអ្វីទាំងអស់ វាជារឿងគ្រួសាររបស់ខ្ញុំទេ។
គួរបញ្ជាក់ថា Lionel Messi និងភរិយាអ្នកនាង Antonela ស្ថិតនៅហាងសាច់អាំងជប៉ុនមួយកន្លែង ជាមួយមិត្តរួមក្រុម Inter Miami កីឡាករ Sergio Busquets, Jordi Alba និងគ្រួសារលោក David Beckham នៅម៉ោងប្រហែល ១០ យប់ថ្ងៃសុក្រមុនពេលអំពើហិង្សាផ្ទុះបានកើតឡើង៕ ប្រភព៖ dailymail