Barcelona បានខកខានក្នុងការចុះហត្ថលេខាលើ Neymar ពី PSG ដោយសារតែហេតុផលសំខាន់មួយនេះ
យោងតាមលោក Fabrizio Romano បានឲ្យដឹងថា Barcelona បានខកខានក្នុងការចុះហត្ថលេខាលើ Neymar ឡើងវិញដោយសារតែវត្តមានរបស់ Xavi ខណៈពេលដែលក្លិបចង់នាំយកកីឡាកររូបនេះត្រឡប់មកវិញ តែកិច្ចព្រមព្រៀងមិនបានកើតឡើងទេ ប្រធានក្លិប Barca លោក Joan Laporta មានចំណាប់អារម្មណ៍ជាពិសេសក្នុងការចុះហត្ថលេខាលើកីឡាករប្រេស៊ីលរូបនេះឡើងវិញ។ ទោះយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធរូបនេះនឹងមិនត្រឡប់មកវិញទេ ដរាបណា Xavi ឈប់ធ្វើជាគ្រូបង្វឹក Barca។
Neymar ធ្លាប់បានចំណាយពេល ៤ រដូវកាលនៅ Barcelona ដោយស៊ុតបញ្ចូលទីបាន ១០៥ គ្រាប់ និង assists ៧៦ ដងក្នុង ១៨៦ ប្រកួតសម្រាប់ក្លិបកាតាឡានមួយនេះ។ គាត់ជាមិត្តរួមក្រុមជាមួយ Xavi នៅពេលដែល Barca ឈ្នះ Treble ក្នុងឆ្នាំ ២០១៤-១៥ ទោះបីជាយ៉ាងណាក៏ដោយ ការវិនិច្ឆ័យដោយរបាយការណ៍ចុងក្រោយគេអាចសន្និដ្ឋានបានថាកីឡាកររូបនេះមិនមានទំនាក់ទំនងល្អជាមួយអ្នកឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ២០១០ រូបនេះនោះទេ។
កីឡាករសញ្ជាតិប្រេស៊ីលខាងលើបានជ្រើសរើសចុះហត្ថលេខាជាមួយ Al-Hilal ដោយចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំ ដោយគាត់នឹងទទួលបានប្រាក់បៀវត្សរ៍យ៉ាងច្រើនចំនួន ៣០០ លានដុល្លារក្នុងរយៈពេលពីរឆ្នាំ ហើយអាចកើនឡើងដល់ ៤០០ លានដុល្លារ រួមទាំងកម្មវិធីផ្សេងបន្ថែមទៀតផងដែរ៕