Inter Miami ត្រូវបានអញ្ជើញឲ្យទៅលេងពានរង្វាន់ Copa Libertadores ជាពានកំពូលទ្វីបអាមេរិចខាងត្បូង
លោក Chiqui Tapia ជាប្រធាន AFA (សមាគមបាល់ទាត់អាហ្សង់ទីន) បានធ្វើការអញ្ជើញក្លិប Inter Miami ថែមទាំងខ្សែប្រយុទ្ធ Lionel Messi ដើម្បីប្រកួតនៅក្នុងពានរង្វាន់ Copa Libertadores ការប្រកួតនេះគឺស្មើនឹងការប្រកួត Champions League នៅក្នុងបាល់ទាត់អាមេរិកខាងត្បូង។
ក្នុងនោះក្លិបកំពូល ៗនៅអាមេរិកខាងត្បូងបានចូលរួមក្នុងការប្រកួតនេះ បើយោងតាមគេហទំព័រ TyC Sport ក្រុម Inter Miami ត្រូវបានគេអញ្ជើញឲ្យទៅលេងក្នុងការប្រកួតខាងលើប៉ុន្តែមិនទាន់ដឹងថាត្រូវប្រកួតជាមួយក្រុមណាឡើយ យ៉ាងណា Inter Miami បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Leagues Cup ដោយបានឈ្នះការប្រកួតទាំងអស់ហើយពួកគេនឹងត្រូវប្រកួតជាមួយក្រុម Nashville United នៅវគ្គផ្តាច់ព្រ័ត្រ។
គួរបញ្ជាក់ថា ការមកដល់របស់ Lionel Messi បានផ្លាស់ប្តូរស្ថានភាពរបស់ក្រុម Inter Miami យ៉ាងខ្លាំងដោយរូបគេបានស៊ុតបញ្ចូលទីបាន ៩ គ្រាប់ និងបានបញ្ជូនបាល់ឲ្យមិត្តរួមក្រុមមួយដងក្នុង ៦ ប្រកួត៕ ប្រភព៖ sportskeeda