អបអរសាទរ Messi ជាមួយ Inter Miami បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Leagues Cup ជាលើកដំបូង

ខ្សែប្រយុទ្ធ Lionel Messi បានបង្កឲ្យមានការភ្ញាក់ផ្អើលជាមួយក្លិប Inter Miami ជាថ្មីម្តងទៀត ខណៈដែលរូបគេបានជួយក្រុមឈ្នះពានរង្វាន់ Leagues Cup ជាលើកដំបូង បន្ទាប់ពីការស៊ុតបាល់ប៉េណាល់ទីទល់នឹងក្រុម Nashville ។

ជាការពិតណាស់ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនបានបើកការនាំមុខដោយស៊ុតបញ្ចូលទីនៅនាទីទី ២៣ ក្នុងតង់ទី ១ យ៉ាងអស្ចារ្យ ប៉ុន្តែនៅនាទីទី ៥៧ ត្រូវបានខ្សែប្រយុទ្ធ Fafa Picault របស់ក្រុម Nashville អាចស៊ុតបញ្ចូលទីតាមស្មើវិញបាន។

យ៉ាងណាមិញ ការប្រកួតបន្តដល់ ៩០ នាទីដោយលទ្ធផលនៅតែ ១-១ អាជ្ញាកណ្ដាលក៏បានកាត់សេចក្ដីឈានទៅដល់ការស៊ុតបាល់ប៉េណាល់ទី ដែល Messi បានជាអ្នកស៊ុតមុនគេសម្រាប់ក្រុម Inter Miami ជាក់ស្ដែងក្រោយបញ្ចប់ការប្រកួតដោយបាល់ប៉េណាល់ទី Inter Miami បានយកឈ្នះលើក្រុម Nashville ដោយលទ្ធផល ១០-៩ ដែលបានបំបែកកំណត់ត្រាទទួលបានពានរង្វាន់ Leagues Cup ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តរបស់ក្លិប។

គួរបញ្ជាក់ថា ការឈ្នះពានរង្វាន់មួយនេះគឺជាពានរង្វាន់ទី ៤៤ ហើយសម្រាប់ Lionel Messi ក្នុងអាជីពរបស់គេ៕ ប្រភព៖ sportskeeda

អត្ថបទដែលជាប់ទាក់ទង