Kylian Mbappe ស្រែកថា “ខ្ញុំនឹងនៅទីនេះ” បន្ទាប់ពីស៊ុតបញ្ចូលទីឲ្យក្រុមរបស់គាត់

Kylian Mbappe បានបង្ហាញពីចេតនារបស់គាត់ក្នុងការស្នាក់នៅ Paris Saint-Germain បន្តបន្ទាប់ពីស៊ុតបញ្ចូលទីនៅក្នុងការប្រកួតដែល PSG ស្មើគ្នាទល់និង Toulouse កាលពីយប់មិញ តារាឆ្នើមសញ្ជាតិបារាំងរូបនេះបានចេញពីកៅអីបម្រុងហើយស៊ុតបាល់ប៉េណាល់ទី ខណៈដែលក្រុមរបស់លោក Luis Enrique ស្មើគ្នាជាមួយ Toulouse ១-១ ។

Mbappe បានលោតពីលើផ្ទាំងផ្សាយពាណិជ្ជកម្មដោយរីករាយ និងអបអរសាទរនៅចំពោះមុខអ្នកគាំទ្រ PSG មុនពេលស្រែកថា ‘ខ្ញុំស្នាក់នៅទីនេះ ខ្ញុំកំពុងនៅទីនេះ។’ Mbappe មិនឈ្មោះក្នុងក្រុមសម្រាប់ការការប្រកួតដែលស្មើគ្នាគ្មានគ្រាប់បាល់របស់ PSG ជាមួយ Lorient នៅថ្ងៃបើករដូវកាល ចំពេលមានភាពមិនច្បាស់លាស់អំពីអនាគតរបស់គាត់នៅក្លិប។ ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​ឲ្យ​ហ្វឹកហាត់​ឆ្ងាយ​ពី​ក្រុម​ធំ​បន្ទាប់​ពី​បដិសេធ​មិន​បន្ត​កុងត្រា​ជាមួយ​នឹង​កុងត្រា​បច្ចុប្បន្ន​របស់​គាត់ដែល​នៅ​សល់​មិន​ដល់​មួយ​ឆ្នាំ​ទៀត​ផង។

គួរបញ្ជាក់ផងដែរថា Mbappe មិនបានចូលរួមក្នុងដំណើរទេសចរណ៍មុនបើករដូវកាលរបស់ PSG នៅទ្វីបអាស៊ីទេ ហើយអាវរបស់គាត់ក៏ត្រូវបានដកចេញពីហាងរបស់ក្លិបផងដែរ ខណៈដែលឋានានុក្រមនៅទីក្រុងប៉ារីសព្យាយាមបង្ខំឲ្យកីឡាករវ័យ ២៤ ឆ្នាំរូបនេះទទួលយកកិច្ចព្រមព្រៀងអចិន្ត្រៃយ៍ បន្ថែមលើនោះ កាលពីដើមរដូវក្តៅនេះ Mbappe បានបដិសេធឱកាសចូលរួមជាមួយ Al-Hilal បន្ទាប់ពីភាគីអារ៉ាប៊ីសាអូឌីតបានដេញថ្លៃជាកំណត់ត្រាពិភពលោកចំនួន ២៥៩ លានផោន៕

អត្ថបទដែលជាប់ទាក់ទង