លោក Moyes សរសើរទម្រង់លេងរបស់ Paqueta ចំពេល FA កំពុងបើកការស៊ើបអង្កេតលើរូបគេ

ខ្សែបម្រើ Lucas Paqueta ស៊ុតប៉េណាល់ទីមួយគ្រាប់ កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុម West Ham បានយកឈ្នះក្រុម Chelsea ក្នុងលទ្ធផល ៣-១ ក្នុងការប្រកួតក្របខណ្ឌ Premier League ។

លោក David Moyes គ្រូបង្វឹកក្រុម West Ham បានកោតសរសើរជាខ្លាំង ចំពោះទម្រង់លេងរបស់កីឡាករសញ្ជាតិប្រេស៊ីលអំឡុងពេលតទល់នឹងក្រុមតោខៀវ ដែលរូបគេបច្ចុប្បន្នកំពុង ស្ថិតក្រោមការស៊ើបអង្កេតរបស់សហគមន៍បាល់ទាត់អង់គ្លេស FA ដោយសារតែមានការចោទប្រកាន់ថាមានការបំពានទាក់ទងនឹងការលេងល្បែងភ្នាល់លើកីឡាបាល់ទាត់ ដោយការចោទប្រកាន់នេះក៏ បានធ្វើឲ្យខកខានការផ្ទេរទៅកាន់ Manchester City ដែលមានតម្លៃជាង ៧០លានផោន និយាយអំពី Paqueta លោក Moyes បានប្រាប់អ្នកសារព័ត៌មានថា៖”ខ្ញុំមិនដែលសង្ស័យទេ គាត់ជាកីឡាករដ៏រឹងមាំ ដូច្នេះគ្មានបញ្ហាទេ វាមិនមែនមកពីទម្ងន់និងស្មាដ៏ធំរបស់គាត់ទេ វាគ្រាន់តែជាទម្រង់លេងដ៏ល្អរបស់គាត់ប៉ុណ្ណោះ”។

គួរបញ្ជាក់ថា ក្រុមញញួរធំ បានបង្ហាញទម្រង់លេងដ៏រឹងមាំកាលពីថ្ងៃអាទិត្យដោយបានយកឈ្នះលើក្រុមតោខៀវ Chelsea របស់លោក Mauricio Pochettino ក្នុងលទ្ធផល ៣-១ ហើយនឹងត្រូវជួបជាមួយ Brighton ក្នុងជំនួបនៃក្របខណ្ឌ Premier League នៅថ្ងៃទី ២៦ ខែសីហាបន្តទៀត៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង