Olga Carmona អ្នកស៊ុតបញ្ចូលទីរបស់អេស្ប៉ាញបាននិយាយអំពីការស្លាប់របស់ឪពុក
អេស្បាញបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនារីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេជាមួយនឹងកីឡាករ Olga Carmona ជាអ្នកស៊ុតបញ្ចូលទីក្នុងតង់ទីមួយ កីឡាការិនីអេស្ប៉ាញ Olga Carmona ដែលបានស៊ុតបាល់បញ្ចូលទីឈ្នះក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ FIFA Women World Cup ទល់និងក្រុមអង់គ្លេសកាលពីថ្ងៃអាទិត្យ ត្រូវបានគេជូនដំណឹងអំពីការស្លាប់របស់ឪពុកនាង បន្ទាប់ពីការប្រកួតបានបញ្ចប់។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរបស់សមាគមបាល់ទាត់អេស្ប៉ាញ ឪពុករបស់ Carmona កំពុងតស៊ូជាមួយជំងឺមួយរយៈ ហើយទោះបីជាគាត់បានស្លាប់កាលពីថ្ងៃសុក្រក៏ដោយ ក៏ក្រុមគ្រួសារបានសម្រេចចិត្តមិនជូនដំណឹងដល់នាងអំពីដំណឹងនេះមុនពេលការប្រកួត World Cup វគ្គផ្តាច់ព្រ័ត្រដែរ។ Carmona បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ដែលពីមុនគេស្គាល់ថា Twitter ថា៖
“ខ្ញុំដឹងថាអ្នកបានផ្តល់កម្លាំងឲ្យខ្ញុំដើម្បីសម្រេចបាននូវអ្វីដែលពិសេស”។ “ខ្ញុំដឹងថាអ្នកបានមើលខ្ញុំនៅយប់នេះហើយថាអ្នកមានមោទនភាពចំពោះខ្ញុំ។ ទៅអោយបានសុខលោកឪពុក” ។
អេស្បាញបានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនារីជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់ពួកគេជាមួយនិងកីឡាករ Olga Carmona ស៊ុតបញ្ចូលទីក្នុងតង់ទីមួយសម្រាប់ជ័យជម្នះ ១-០ លើក្រុមអង់គ្លេសក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ នៅចំពោះមុខហ្វូងអ្នកគាំទ្រជិត ៧ម៉ឺន៦ពាន់ នាក់នៅឯកីឡដ្ឋាន Stadium Australia ក្នុងទីក្រុងស៊ីដនី អេស្ប៉ាញគឺជាក្រុមដែលសម្រេចបានច្រើនជាងគេ និងមានឱកាសកាន់ច្រើន រួមទាំងការខកខានបាល់ប៉េណាល់ទីក្នុងតង់ទីពីរផងដែរ៕