លោក Neville ថ្កោលទោសជាខ្លាំងដែល Man United មិនឲ្យ Greenwood លេងបន្តជាមួយក្លិប

វីរបុរសក្រុមបិសាចក្រហម Manchester United លោក Gary Neville បានថ្កោលទោសជាខ្លាំងចំពោះក្លិបក្នុងការមិនឲ្យខ្សែប្រយុទ្ធ Mason Greenwood អាចចូលរួមជាមួយក្រុមខ្លួនទៀតបាន។

Man United បានចេញសេចក្តីថ្លែងការណ៍ផ្លូវការមួយ ដោយបញ្ជាក់ថា Greenwood នឹងបន្តអាជីពរបស់គេនៅកន្លែងផ្សេង ខណៈដែលនាយកប្រតិបត្តិលោក Arnold Richard បានធ្វើការប្រកាសបើកចំហទៅកាន់អ្នកគាំទ្រ ដោយពន្យល់ថា ក្លិបជឿជាក់លើភាពគ្មានកំហុសរបស់កីឡាករ ប៉ុន្តែឥឡូវនេះយើងកំពុងស្វែងរកបរិយាកាសជំនួសមួយទៀតសម្រាប់រូបគេក្នុងការប្រកួត។

ថ្លែងក្នុងកម្មវិធីបាល់ទាត់រាត្រីថ្ងៃចន្ទរបស់ទូរទស្សន៍ Sky Sports មុនការប្រកួតរបស់ក្រុម Crystal Palace ទល់នឹងក្រុម Arsenal លោក Gary Neville ត្រូវបានសួរថាតើ Man United បានសម្រេចចិត្តត្រឹមត្រូវដែរឬទេក្នុងការមិនបន្តជាមួយ Greenwood ពេលនោះគាត់ឆ្លើយថា៖ “បាទ ខ្ញុំគិតថាវាច្បាស់ណាស់ ចាប់ពីថ្ងៃដំបូងសម្រាប់ខ្ញុំ និងសម្រាប់អ្នកទាំងអស់គ្នា ដែលបានឃើញភស្តុតាងដែលត្រូវបានចេញផ្សាយដំបូងថារូបគេនឹងមិនលេងឲ្យបិសាចក្រហមម្តងទៀតឡើយ ទោះជាយ៉ាងណាខ្ញុំចង់និយាយថាការសម្រេចចិត្តនេះ ខ្ញុំគិតថាពិតជាដ៏អាក្រក់ណាស់”។

អតីតខ្សែការពារស្តាំរូបនេះបានបន្ថែមថា៖”ចំពោះបញ្ហាដូចជាការរំលោភបំពានក្នុងគ្រួសារ និងអំពើហឹង្សាលើស្ត្រី វាគួរតែជារឿងមួយផ្ទាល់ខ្លួននិងឯករាជ្យ វាមិនគួរទេដែល Manchester United ជាចៅក្រមលើបញ្ហាបែបនេះ បញ្ហាសំខាន់មិនត្រឹមតែសម្រាប់ខ្លួនពួកគេប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ក្រុមនិងការប្រកួតទៀតផងដែរ”៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង