Varane បដិសេធសំណើរបស់អារ៉ាប៊ីសាអូឌីត ហើយមិនចាកចេញពី Manchester United ឡើយ

ឈ្មោះមួយក្នុងចំណោមឈ្មោះជាច្រើនដែលត្រូវបានគេផ្សារភ្ជាប់ទៅនឹងបាល់ទាត់អារ៉ាប៊ីសាអូឌីត ក្នុងនោះមានខ្សែការពារ Raphael Varane បានបដិសេធសំណើទាំងអស់រាល់ការចាកចេញពីក្លិប Manchester United នៅក្នុងទីផ្សារដោះដូរកីឡាករពេលបច្ចុប្បន្ន។

យោងតាមអ្នកកាសែត Fabrizio Romano បានចុះផ្សាយថា Varane បានបដិសេធរាល់ការទាក់ទងផ្ទាល់ជាមួយក្លិបនៅអារ៉ាប់ ហើយបាននិយាយថា រូបគេផ្តោតលើក្រុមបិសាចក្រហមតែមួយគត់ដែលបានចូលរួមតាំងពីឆ្នាំ ២០២១ ចំពោះ Man United ក៏បានបង្ហាញសញ្ញាមិនមានចេតនាចង់លក់កីឡាកររូបនេះដែល ដោយចាត់ទុកថាជាផ្នែកសំខាន់នៃក្រុមរបស់ពួកគេ។

ជាក់ស្ដែងមានក្លិប Al Ittihad និង Al Nassr ដែលត្រូវបានគេដឹងថា ចាប់អារម្មណ៍ចុះហត្ថលេខាលើខ្សែការពារសញ្ជាតិបារាំង តែដូចដែលបាននិយាយរួចហើយថារូបគេបានបដិសេធរាល់លទ្ធភាពនៃការចាកចេញ។

គួរបញ្ជាក់ថា Raphael Varane បានមកដល់ទឹកដី Old Trafford ក្នុងឆ្នាំ ២០២១ បន្ទាប់ពីចាកចេញពីក្លិប Real Madrid ដែលធ្លាប់ស្នាក់នៅជាង ១០ ឆ្នាំ៕ ប្រភព៖ onefootball

អត្ថបទដែលជាប់ទាក់ទង