តើបងប្អូនយល់យ៉ាងណាដែរ ចំពោះករណីដែលកើតឡើងលើអតីតគរុនិស្សិតម្នាក់នេះ ? (មានវីដេអូ)
នៅថ្មីៗនេះកំពុងតែផ្ទុះការចាប់អារម្មណ៍ខ្លាំងនៅលើបណ្ដាញសង្គម ដោយមានយុវជនមួយរូបដែលជាគរុនិស្សិត (សិស្សរៀនត្រៀមចេញធ្វើជាគ្រូបង្រៀន ) ដោយរូបគេបានចំណាយពេលពីរសប្តាហ៏មកហើយក្នុងការដែលមកឈរកាន់បដាតវ៉ានៅខាងមុខក្រសួងអប់រំយុវជន និងកីឡា រាជធានីភ្នំពេញ ។
ដើម្បីតវ៉ានៅមុខក្រសួងអប់រំ យុវជននិងកីឡា ជុំវិញរឿងរ៉ាវដែលពាក់ព័ន្ធនិងការលុបឈ្មោះរបស់ខ្លួនចេញបញ្ជីគរុនិស្សិត ក្រោមហេតុផល មានកម្ពស់មិនត្រូវតាមស្ដង់ដាដែលគេចង់បាន និងចោទពីបទក្លែងបន្លំឯកសារ នេះបើយោងតាមការរៀបរាប់របស់សាមីខ្លួន ចំពោះការតវ៉ានេះដែរគឺធ្វើឡើងដោយស្ងៀមស្ងាត់ និងមិនបានបង្កឲ្យមានភាពចលាចលអ្វីនោះទេ ប៉ុន្តែត្រូវបានអាជ្ញាធរប្រើអំពើហឹង្សា ដោយគ្រាន់តែរូបគេចង់ស្វែងរកការបកស្រាយពីក្រសួងអប់រំ យុវជន និងកីឡា តែប៉ុណ្ណោះ ។
ក្នុងករណីនេះ ភាគីខាងក្រសួងអប់រំគួរតែបញ្ជូនតំណាងរបស់ខ្លួនមក កោះហៅយុវជនខាងលើទៅជួប ដើម្បីពិក្សាគ្នាដោះស្រាយបញ្ហានេះ មិនគួរបណ្ដោយឲ្យកើតមានទិដ្ឋភាពបែបនេះកើតឡើងនោះទេ ៕
ប្រភព៖ គណិតវិទ្យាពិសេស4u