ព្រះអង្គម្ចាស់ Jassim ត្រូវបានគេរាយការណ៍ថា បានត្រៀមក្នុងការកាន់កាប់ក្លិប Man United ជាផ្លូវការ

ក្លិប Manchester United បានអូសបន្លាយពេលវេលាជាច្រើនខែ ចាប់តាំងពីក្លិបត្រូវបានដាក់លក់ជាលើកដំបូងនៅក្នុងខែ វិច្ឆិកា ទោះបីជាយ៉ាងណាក៏ដោយ យោងតាមគេហទំព័រ The Sun បានចុះផ្សាយថា ខ្សែរាជវង្សកាតាបានទិញក្លិបបិសាចក្រហមក្នុងតម្លៃប្រហែល ៦ ពាន់លានផោន (៧.៩ ពាន់លានដុល្លារ) របាយការណ៍នេះបានអះអាងទៀតថា កាលបរិច្ឆេទត្រូវបានកំណត់សម្រាប់ព្រះអង្គម្ចាស់ Sheikh Jassim ដើម្បីគ្រប់គ្រងក្លិប សម្រាប់គ្រួសារ Glazer មិនត្រូវបានអនុញ្ញាតឲ្យរក្សាភាគហ៊ុននៅក្នុងក្លិបទៀតនោះទេ។

ជាក់ស្ដែង លោក Jim Ratcliffe ដែលជាមហាសេដ្ឋីអង់គ្លេស មានភាគហ៊ុននៅក្នុងក្លិបជាមួយគ្រួសារ Glazers ក៏ត្រូវជំនួសមកវិញដោយព្រះអង្គ Jassim កាន់កាប់ពេញលេញ របាយការណ៍ជាច្រើនទៀតបានគេរាយការណ៍ថា រាជវង្សាកាតាមានបំណងវិនិយោគលើកីឡដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធរបស់ក្លិបជាពិសេសគឺកែលម្អក្រុមដំបូងគេ។

គួរបញ្ជាក់ថា ការប្រកាសពីការចូលកាន់តំណែងជាអ្នកគ្រប់គ្រង់ក្លិបរបស់ព្រះអង្គម្ចាស់ Sheikh Jassim អាចធ្វើឡើងនៅដើមខែក្រោយ ខណៈ Man United ត្រូវបានអ្នកគាំទ្រសង្ឃឹមថានឹងក្លាយជាសករាជថ្មីដ៏ជោគជ័យ៕ ប្រភព៖ goal

អត្ថបទដែលជាប់ទាក់ទង