ទោះក្លិបឲ្យលក់កីឡាកររូបនេះ តែ Xavi មិនឲ្យទៅណានោះទេ
គ្រូបង្វឹកលោក Xavi Hernandez មិនយល់ព្រមឲ្យខ្សែប្រយុទ្ធ Raphinha ទៅណាឡើយ ទោះបីបច្ចុប្បន្នមានក្លិបជាច្រើនទាក់ទងមក ថែមទាំង Barcelona ក៏ចង់វ៉ៃចេញផងដែរ។
យោងតាមអ្នកកាសែតលោក Javi Miguel បានរាយការណ៍ថា មានក្លិបផ្សេងៗទាក់ទងមកកាន់ Barca ឲ្យតម្លៃកីឡាកររូបនេះដល់ទៅ ៩០ លានអ៊ឺរ៉ូ ស្មើនឹងជាង ៩៩.៤ លានដុល្លា ហើយសំណើរនេះក្រុមអ្នកមានបុណ្យហាក់មានការយល់ស្របដល់ទៅ ៨០% ទៅហើយ ប៉ុន្តែលោក Xavi ដូចជាឃាំងមិនឲ្យកីឡាករប្រេស៊ីលចាក់ចេញនោះទេ។
គួរបញ្ជាក់ថា Raphinha ទើបតែផ្ទេរពីអង់គ្លេសកាន់ទឹកដី Camp Nou បានមួយឆ្នាំប៉ុណ្ណោះ ដោយបង្ហាញខ្លួនបាន ៤៣ ប្រកួត និងរកគ្រាប់បាល់បាន ៩គ្រាប់៕