Al-Fateh ដែលប្រកួតជាមួយ Al-Nassr ត្រូវបានអ្នកគាំទ្ររិះគន់ដោយសារហេតុផលមួយនេះ

ទោះបីជាមានការផ្លាស់ប្តូរកីឡាករយ៉ាងមម៉ាញឹកនៅរដូវក្តៅនេះក៏ដោយ មិនមែនគ្រប់ក្លិបនៅក្នុង Saudi Pro League មានហេដ្ឋារចនាសម្ព័ន្ធទាន់សម័យនោះទេ ដូចដែល Cristiano Ronaldo បានឃើញឡើយ ។

អ្នក​គាំទ្រ ​បាល់​ទាត់ ​បានចាប់ផ្តើមរិះគន់​បន្ទាប់​ពី​បាន​ឃើញ​កន្លែង​ដែល Cristiano Ronaldo និង​មិត្ត​រួម​ក្រុម Al-Nassr ត្រូវ​ផ្លាស់​ប្តូរសម្លៀកបំពាក់ Ronaldo បានដឹកនាំក្រុមរបស់គាត់ឲ្យទទួលជ័យជម្នះ ៥-០ នៅក្រៅទឹកដីក្រុម Al-Fateh កាលពីយប់មិញ ថ្ងៃទី ២៥ ខែសីហា ដោយស៊ុតបញ្ចូលទីបានបីគ្រាប់ ហើយថែមទាំង Assist សម្រាប់មួយគ្រាប់ក្នុងចំណោម ពីរគ្រាប់របស់ Sadio Mane ទៀតផង។ Fateh មិនត្រូវបានគាំទ្រផ្នែកហិរញ្ញវត្ថុដូចគូប្រជែង Saudi Pro League របស់ពួកគេច្រើននោះទេ រួមទាំងក្រុមហ៊ុនទាំងបួនដែលគ្រប់គ្រងដោយមូលនិធិវិនិយោគសាធារណៈរបស់ប្រទេសដូចជា – Nassr, Hilal, Ahli និង Ittihad ។ ហើយរឿងនេះបានបង្ហាញនៅក្នុងបន្ទប់ស្លៀកពាក់ក្រៅផ្ទះរបស់ពួកគេ ដែលគ្រាន់តែជាបន្ទប់ទទេដែលពោរពេញដោយកៅអីដែលមិនមានស្ដង់ដារ ដែលជាកន្លែងដែល Ronaldo និង មិត្ត​រួម​ក្រុមត្រូវបានដាក់ឲ្យប្រើប្រាស់៕

អត្ថបទដែលជាប់ទាក់ទង