កំណត់ត្រាធំៗចំនួន ៥ ដែល Lionel Messi អាចបំបែក នៅក្លិបអាមេរិក Inter Miami

Messi បានផ្លាស់ទៅលេងនៅលើទឹកដីសហរដ្ឋអាមេរិក គួរឱ្យភ្ញាក់ផ្អើល ក្រោយចាកចេញពីក្លិបបារាំង PSG នៅពាក់កណ្ដាលឆ្នាំ២០២៣នេះ បន្ទាប់ចាយពេល ២ឆ្នាំនៅទីក្រុងប៉ារីស។គ្រាន់តែមកដល់ក្របខណ្ឌ MLS មិនទាន់បានក្ដៅគូថផង Lionel Messi បានចាប់ផ្ដើមបង្កើតកំណត់ត្រាជាបណ្ដើរៗហើយ។ ក្នុងអត្ថបទនេះ នឹងបង្ហាញលោកអ្នកនៅកំណត់ត្រាធំៗចំនួន ៥ ដែល Lionel Messi អាចនឹងបំបែកបាននៅលើទឹកដីប្រទេសសហរដ្ឋអាមេរិក ជាមួយក្លិបថ្មី Inter Miami៖

#5 ជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងប្រវត្តិសាស្ត្ររបស់ក្លិប
ជាមួយការចាប់ផ្តើមដ៏ងាយស្រួល Messi អាចនឹងក្លាយជាអ្នករកគ្រាប់បានច្រើនបំផុតសម្រាប់ក្លិប Inter Miami។ ខណៈបច្ចុប្បន្នម្ចាស់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនជាងគេ គឺជាមិត្តរួមក្រុមជាតិអាហ្សង់ទីន Gonzalo Higuain ដោយរកបាន ២៩ គ្រាប់ក្នុង ៧០ ប្រកួត ដែលកំណត់ត្រានេះគឺគ្មានអ្វីពិបាកសម្រាប់ Messi នោះឡើយ។

#4 ស៊ុតហ្វ្រីឃីកច្រើនបំផុត
អតីតកីឡាករជម្រើសជាតិអ៊ីតាលី Sebastian Giovinco បច្ចុប្បន្នកាន់កំណត់ត្រារកគ្រាប់បាល់បានច្រើនជាងគេ ពីការស៊ុតបាល់ហ្វ្រីឃីកសរុបចំនួន ១៣លើក។ ជាការពិតណាស់ Messi បានស៊ុតបាល់ Free Kick ចូលភ្លាមៗក្នុងការប្រកួតដំបូងនៅ MLS របស់គាត់ ។ ហើយវាជាគ្រាប់បាល់ហ្វ្រីឃីកទី ៥៣ ក្នុងអាជីពរបស់គាត់ផងដែរ។

#3 រកគ្រាប់បាល់បានច្រើនបំផុតក្នុងមួយរដូវកាល
កំណត់ត្រានេះក៏ហាក់ដូចជាមិនមានអ្វីពិបាកខ្លាំងសម្រាប់ Messi នោះដែរ។ Messi ក៏ជាកីឡាករទី១ នៅក្នុងប្រវត្តិសាស្ត្រផងដែរ ដែលរកបាន ៧៣គ្រាប់នៅក្នុងមួយរដូវកាលអំឡុងពេលលេងនៅ Barcelona។ បច្ចុប្បន្ននេះ អតីតខ្សែប្រយុទ្ធក្រុម Arsenal កីឡាករ Carlos Vela ជាអ្នកកាន់កំណត់ត្រាស៊ុតបញ្ចូលទីច្រើនបំផុតក្នុងមួយរដូវកាល ដោយរកបាន ៣៤ គ្រាប់សម្រាប់ក្រុម LAFC នៅឆ្នាំ២០១៩។

#2 បញ្ចូនបាល់ (Assists) ច្រើនបំផុតក្នុងមួយរដូវកាល
គិតមកទល់ពេលនេះ វីរបុរសកូឡុំប៊ីលោក Carlos Valderrama ជាម្ចាស់កំណត់ត្រា Assists ច្រើនបំផុតនៅក្របខណ្ឌ MLS ដោយធ្វើបាន ២៦លើក។

#1 ស៊ុតបញ្ចូលទីច្រើនប្រកួតជាប់ៗគ្នា
ម្ចាស់កំណត់នេះគឺ Josef Martinez ដោយស៊ុតបញ្ចូលទី ១៥ លើកជាប់ៗគ្នានៅក្នុងក្របខណ្ឌ MLS។ កំណត់ត្រានេះហាក់គ្មានអ្វីអស្ចារ្យនោះទេ ព្រោះវានៅឆ្ងាយពីគ្រាប់បាល់ ៣៣ គ្រាប់ដែល Messi ស៊ុតចូលក្នុងការប្រកួត ២១ លើកជាប់ៗគ្នានៅ La Liga៕

អត្ថបទដែលជាប់ទាក់ទង