Modric អាចនឹងខកខានការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey និងប៉ះ Man City ដោយសារបញ្ហាមួយនេះ
របាយការណ៍មួយបានអោយដឹងថា Luka Modrić បានរងរបួសសរសៃពួរជើងខាងឆ្វេង អំឡុងការប្រកួតទល់និង Girona ។
កាលពីថ្ងៃអង្គារ ការប្រកួតទល់និង Girona កីឡាករសញ្ជាតិក្រូអាតរូបនេះបានដូរចេញភ្លាមៗ ហើយបានយកទឹកកកមកស្អំលើភ្លៅរបស់គាត់ បន្ទាប់ពីបានជួបប្រទះនូវការឈឺចាប់យ៉ាងខ្លាំង។ នេះបើយោងតាមការបញ្ជាក់របស់ Relevo ។
សូមបញ្ជាក់ថា របួសរបស់ Modric នឹងមិនជាសះស្បើយឡើយក្នុងអំឡុងសប្តាហ៍នេះ ហើយគោលដៅរបស់គាត់ គឺសង្ឃឹមថា នឹងជាសះស្បើយ 100% មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Copa del Rey និងការប្រកួតទល់និង Manchester City ។
Luka Modric នឹងខកខាន៖
❌ អាល់មឺរី
❌ Real Sociedad
❌ Osasuna – វគ្គផ្តាច់ព្រ័ត្រ Copa Del Rey
❓ Manchester City
ប្រភព: All Football