Neymar៖ ទោះមនុស្សមួយចំនួននិយាយថា Ronaldo ឆ្គួ..ត ប៉ុន្តែពេលនេះគ្រប់គ្នាឃើញច្បាស់ហើយ

Neymar បាននិយាយពីឥទ្ធិពលរបស់ Cristiano Ronaldo ដែលមាននៅលើក្របខណ្ឌ Saudi Pro League បន្ទាប់ពីការផ្លាស់ប្តូរថ្មីៗនេះរបស់ខ្លួនទៅកាន់តំបន់មជ្ឈិមបូព៌ា។ បន្ទាប់ពីការបញ្ចប់ការផ្លាស់ទៅ Al-Hilal នាពេលថ្មីៗនេះ ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំ Neymar បានលើកសរសើរជាច្រើនទៅលើគូប្រជែងថ្មីរបស់ខ្លួន គឺខ្សែប្រយុទ្ធរបស់ក្លិប Al-Nassr កីឡាករ Cristiano Ronaldo សម្រាប់ឥទ្ធិពលរបស់តារាព័រទុយហ្គាល់រូបនេះ ក្នុងការរីកចម្រើនបាល់ទាត់នាពេលថ្មីៗនេះនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។Neymar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ក្លិប Al-Hilal បន្ទាប់ពីការផ្ទេររបស់គាត់ពីក្លិបបារាំង Paris Saint-Germain ក្នុងកញ្ចប់ទឹកប្រាក់ដ៏ធំថា៖

“ខ្ញុំជឿថា Cristiano Ronaldo បានចាប់ផ្តើមរឿងទាំងអស់នេះ ហើយគ្រប់គ្នាហៅគាត់ថាជាមនុស្សឆ្កួត ហើយថ្ងៃនេះអ្នកឃើញលីគនេះកាន់តែរីកចម្រើនខ្លាំងឡើងៗ”។

បើតាមរបាយការណ៍ធំៗជាច្រើនបានបញ្ជាក់ឱ្យដឹងថា អតីតកីឡាករបស់ក្លិប Barcelona នឹងរកប្រាក់បានចំនួន ១៣៧ លានផោន (១៧៤ លានដុល្លារ / ១៦០ លានអឺរ៉ូ) នៅលើទឹកដីប្រទេសស៊ីវិល័យអារ៉ាប៊ីសាអូឌីត ជាមួយតម្លៃខ្លួនផ្ទេរចំនួនជិត ១០០លានដុល្លារថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង