ស្អែកថ្ងៃចុងសប្តាហ៍មិនដឹងទៅណាមែនទេ តោះអាចបបួលមិត្តភិត្តទៅលេងនៅទីនេះបានដោយចំណាយម្នាក់ត្រឹមតែ ២០០០ រៀលប៉ុណ្ណោះ !(មានវីដេអូ)
នៅថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ស្ថានីយរថភ្លើងកម្ពុជា ( Royal Railway Cambodia ) បានជូនដំណឹងឲ្យបានដឹងថា ស្ថានីយនឹងមានកម្មវិធីពិសេសមួយ ដើម្បីអាចឲ្យភ្ញៀវទេសចរ អាចជិះរថភ្លើងលេងកម្សាន្ត ដោយក្នុងម្នាក់ចំណាយត្រឹមតែ ២០០០ រៀតតែប៉ុណ្ណោះ ។
បើយោងតាមរយៈសារដែលបានបង្ហោះជាផ្លូវការរបស់ ស្ថានីយរថភ្លើងកម្ពុជា បានឲ្យដឹង និងបញ្ជាក់ថា ចុងសប្តាហ៍សៅរ៏ អាទិត្យ មិនបាច់ទៅណាឆ្ងាយទេ ងាកមកទទួលយកនូវបទពិសោធន៍ថ្មី ពីការជិះរថភ្លើងលេងកម្សាន្តនៅក្នុងទីក្រុងភ្នំពេញ ដោយចំណាយត្រឹមតែ ២០០០ រៀលតែប៉ុណ្ណោះ សម្រាប់អ្នកដែលបានទិញភេសជ្ជៈពីហាងកាហ្វេរថភ្លើង ប្រូម៉ូសិននេះដែរគឺសម្រាប់ថ្ងៃសៅរ៏ អាទិត្យ តែប៉ុណ្ណោះ ដោយឡែកសម្រាប់ភ្ញៀវធម្មតាមនុស្សធំតម្លៃសំបុត្រគឺ ៥០០០ រៀន និងកូនក្មេងតម្លៃ ២០០០ រៀល ។
គូរបញ្ជាក់ថា សម្រាប់រថភ្លើងទៅមកនេះ គឺចេញដំណើរពីស្ថានីយរថភ្លើងភ្នំពេញ ទៅចំណតរថភ្លើងសំរោង ( ពោធិ៍តុង ) រួចនឹងវិលត្រឡប់មកចំណតភ្នំពេញវិញ ចំពោះម៉ោងចេញដំណើរគឺនៅម៉ោង ១០ ព្រឹក និង ម៉ោង ២ រសៀល ។