គួរឲ្យសរសើរណាស់! បុរសពិការដៃសងខាងម្នាក់ ប៉ុន្តែអាចបើកម៉ូតូរកស៊ីរបរនេះជាមួយប្រពន្ធកូនយ៉ាងរីករាយ (វីដេអូ)


ពិតជាគួរឲ្យសរសើជាខ្លាំង បុរសពិការដៃទាំងសង្ខាងម្នាក់ ពិការដៃពិតមែន ប៉ុន្តែកាតព្វកិច្ច និង​មានសតិសម្បជញ្ញៈ ការទទួលខុសត្រូវ មិនចាញ់អ្នកមានអវយវគ្រប់នោះទេ ទោះបីជាពិការភាពពិតមែន តែលោកបានរកស៊ីចិញ្ចឹមប្រពន្ធ និងកូនៗ ពីរនាក់ នៅរបរលក់ដូរសម្ភារៈប្រើប្រាស់ទាំងនេះ និងអាចបើកម៉ូតូ​បានដោយខ្លួនឯងថែម ខណៈដែលដៃទាំងសង្ខាងរបស់គាត់មានត្រឹមកន្លាក់កំភួនដៃប៉ុណ្ណោះ។

បុរសរូបនេះមានឈ្មោះថា អ៊ិត សារីម វ័យជិត៣០ មុខរបរ​ដឹកសម្ភារៈប្រើប្រាស់ជាច្រើនមុខ​នៅលើម៉ូតូរម៉កសណ្តោងរបស់ខ្លួន និងធ្វើដំណើរលក់ដូរតាមគ្រប់ច្រកល្ហក ដោយមានទាំងប្រពន្ធកូនមកជាមួយផងដែរ ខណៈក្រុមការងារ Media 365 Daily បានជួបលោកនៅខាងក្រោយសាលាឥន្ទ្រទេវី ខណ្ឌទូលគោក រាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ។

លោក អ៊ិត សារីម បានឲ្យដឹងថា លោកបានចាប់យករបរលក់ដូរឥវាន់ទាំងអស់នេះ មានរយៈ ៤ឆ្នាំមកហើយ និងរកចំណូលបានអាចចិញ្ចឹមគ្រួសារបានសមរម្យ ទប់ទល់នឹងការចំណាយផ្សេងៗក្នុងគ្រួសាររបស់លោក សម្រាប់ការរស់នៅជួលផ្ទះនៅភ្នំពេញ ម្តុំទឹកថ្លា និងមានស្រុកកំណើតនៅឯខេត្តព្រៃវែងឯណោះ។

ក្រុមការងារ Media 365 Daily បានសុំការអនុញ្ញាតិ ដើម្បីថតវីដេអូខ្លីមួយ អំឡុងពេលជួបលោក អ៊ិត សារីម ផ្ទាល់នោះ ហើយលោកក៏បានបង្ហាញពីការបើកបរម៉ូតូ តាមរយៈការបញ្ជាដោយដៃពិការរបស់លោកទាំងសង្ខាងផងដែរ សូមលោក អ្នកនាង ចូលទស្សនានៅក្រោមនេះដូចតទៅ៖

អត្ថបទដែលជាប់ទាក់ទង