ខ្សែប្រយុទ្ធ Manchester United ម្នាក់នេះបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេលប្រាំឆ្នាំ

Alejandro Garnacho បានចុះហត្ថលេខាលើកិច្ចសន្យាថ្មីរយៈពេល 5 ឆ្នាំជាមួយ Manchester United បើទោះបីជាក្លិបនេះបានសម្រេចចិត្តមិនអនុញ្ញាតឱ្យកីឡាករអាហ្សង់ទីនរូបនេះចូលរួមការប្រកួត World Cup អាយុក្រោម 20ឆ្នាំនៅក្នុងប្រទេសកំណើតរបស់គាត់ក៏ដោយ ។

រូបភាព Garnacho ស៊ុតបញ្ចូលទីយកឈ្នះ Fulham

Garnacho បានស៊ុតបញ្ចូលទីបាន 4 គ្រាប់ក្នុង 29 ប្រកួតក្នុងរដូវកាលនេះ ស្របពេលនេះផងដែរ Man United ក៏បានតម្លើងថ្លៃពលកម្ម អោយរូបគេផងដែរ ខណៈដែល Garnacho នឹងត្រលប់មកវិញបន្ទាប់ពីសម្រាក 7 សប្តាហ៍ ។

ដោយសារតែលោក Ten Hang ផ្តោតលើចំណាត់ថ្នាក់ Top 4 និងវគ្គផ្តាច់ព្រ័ត្រ FA Cup ទើបសម្រេចចិត្តមិនអោយ Garnacho ទៅលេងអោយជម្រើសជាតិ អាហ្សង់ទីន អាយុក្រោម ២០ឆ្នាំនៅក្នុងពានរង្វាន់ FIFA World Cup U20 ដែលអាហ្សង់ទីន ជាអ្នកធ្វើជាម្ចាស់ផ្ទះផ្ទាល់តែម្តង។

រូប Garnacho និងលោក Erik Ten Hag

លោក Erik ten Hag អ្នកចាត់ការទូទៅរបស់ United បាននិយាយថា៖

យើងមិនអោយគាត់ទៅប្រកួតទេ។ គាត់នឹងត្រលប់មកវិញនៅថ្ងៃស្អែកក្នុងការហ្វឹកហាត់ជាក្រុម។ បន្ទាប់មក យើង​នឹង​ត្រូវ​មើល​ថាពេលណា​ដែល ​គាត់​អាច​ត្រលប់​មក​វិញ​ទាំង​ស្រុង​ក្នុង​ការ​ហ្វឹក​ហាត់ និង​ចូល​លេង​វិញ​។

 

ប្រភព: One Football

អត្ថបទដែលជាប់ទាក់ទង