ទៀតហើយ! លោកឆាទ្រី មេ One ត្រូវបានក្រុមអ្នកមានលុយស្រុកសៀមចោទថា…

ដូចពាក្យចាស់ថាមិនខុស ភ្នំមួយមិនអាចមានខ្លាពីរនោះទេ ថ្មីៗនេះ លោកឆាទ្រី មេរបស់ One ត្រូវបានក្រុមអ្នកមានលុយស្រុកសៀមចោទប្រកាន់ថា ជាអ្នកបំផ្លិចបំផ្លាញមួយថៃ ដោយសាររូបលោកយកទឹកលុយមកអូសទាញ ច្បាប់លក្ខន្តិកៈ ការប្រកួតខុសគ្នាមិនមែនមួយថៃទេ។

មូលហេតុនេះ អាចបណ្តាលឲ្យមានបញ្ហាដណ្តើមទីផ្សារ ឬអាចលែងល្បិចអ្វីមួយ ដើម្បីទីផ្សាររួម ដោយអោយប្រទេសនានាចាប់អារម្មណ៍មួយថៃ និង ដើម្បីធ្វើទីផ្សារ​ក៏អាចថា​បាន ព្រោះពួកគេគិតធ្វើអ្វីមួយមិនដែលខាតនោះទេ តែងតែចំណេញធំៗទើបគេធ្វើ។

គួរបញ្ជាក់ថា លោកឆាទ្រីគឺ ជាមេរបស់ One Lumpinee  ដែលធំជាងគេនៅប្រទេសថៃ ដោយពេលកន្លងទៅ លោក ឆាទ្រី បានចាយលុយ $100,000,000 (មួយរយលានដុល្លារ) ដើម្បីអភិវឌ្ឍ Muay Thai និងគ្រោងផ្សាយកម្មវិធី ONE Lumpinee ចេញទៅក្រៅប្រទេសជាង ១៥០ ប្រទេសផងដែរ៕

អត្ថបទដែលជាប់ទាក់ទង