ចេញមកហើយ! សហព័ន្ធចេញបញ្ជីឈ្មោះកីឡាករ​បាល់ទះ ១២រូបជាផ្លូវការហើយ ដើម្បីទៅប្រកួតកីឡាទ្វីបអាស៊ីនៅចិន…

សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ ១២រូប ដើម្បី​ទៅ​ចូល​រួម​ប្រកួត​កីឡា​ទ្វីប​អាស៊ី (Asian Games) លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​មក​ឆ្នាំ​២០២៣) នៅ​ប្រទេស​ចិន ដែលភាគច្រើនជាកីឡាករដែលបានឈ្នះមេដាយប្រាក់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប៉ុន្តែគ្មានវត្តមានកីឡាករគុយបា ចូលសញ្ជាតិខ្មែរនោះទេ។

ពិតណាស់ សមាសភាព​មាន​ថ្នាក់​ដឹក​នាំ​ ១​រូប គ្រូ​បង្គោល ​១​រូប គ្រូ​ជំនួយ​ ១​រូប និង​កីឡាករ ១២​រូប ក្នុងនោះមានដូចជា៖

  • លោក អាំង សិរីសិដ្ឋ អគ្គលេខាធិការ​ជា​ប្រតិភូ​ដឹក​នាំ
  • លោក លី ជូន គ្រូ​បង្គោល
  • លោក ហ្វ្រីអូល បារីយូស បិតតុ ជា​គ្រូ​ជំនួយ
  • កីឡាករ សួន ចាន់ណារ៉ូ
  • កីឡាករ វឿន វាសនា
  • កីឡាករ ថុល រតនៈ
  • កីឡាករ សឿន ហេង
  • កីឡាករ គួច ម៉ុម
  • កីឡាករ ប៊ន ណារិទ្ធ
  • កីឡាករ ពិន សារ៉ុន
  • កីឡាករ មឿន ម៉េងឡាយ
  • កីឡាករ ទឹម សុវណ្ណដារ៉ា
  • កីឡាករ ធី ម៉េងហួង
  • កីឡាករ មួន និមល
  • កីឡាករ ឌិន ស៊ីដែន

គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិបាល់ទះ​កម្ពុជា ​ស្ថិត​នៅ​ពូល C ដែល​មាន​ក្រុម​ខ្លាំង កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា ហើយការ​ប្រកួត​បើក​ឆាក កម្ពុជា ប៉ះ​ ឥណ្ឌា នៅ​ថ្ងៃទី១៩ ខែកញ្ញា និង​ការប្រកួតបន្ទាប់​ កម្ពុជា ​ប៉ះ​ កូរ៉េខាងត្បូង នៅ​ថ្ងៃទី២១ ខែកញ្ញា ហើយការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នេះ​ ជ្រើស​រើស​យក ​២​ក្រុម​ឡើង​ទៅ​វគ្គ​បន្ត ដូច្នេះ​ប្រសិន​បើ​ក្រុម​ កម្ពុជា​ ឈ្នះ​តែ ១​ប្រកួត​ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​បន្តទៀត​ដែរ៕​​

អត្ថបទដែលជាប់ទាក់ទង