លឺល្ហៀងៗថាលំដាប់អ្នកលេងបាល់ទះក្រៅផ្លូវការ ៣រូបនឹងមានវត្តមានក្នុងការប្រកួត ៤x៤ នៃខេត្តព្រះសីហនុ

ការប្រកួត​ពានរង្វាន់​ ​៤​ស្មើ Wurkz Special Volleyball Cup 4×4 2024 បានសម្រេច​ជោគជ័យគោលដៅចំនួន ៤កន្លែងហើយពោលគឺភូមិភាគខេត្តបាត់ដំបង, ភូមិភាគខេត្តសៀមរាប, ភូមិភាគកំពង់ចាម និងខេត្តព្រៃវែង ដោយមានម្ចាស់ជ័យលាភីក្លិបបាល់ទះបាត់ដំបង, ក្លិបបាល់ទះកងពលធំអន្តរាគមន៍លេខ៣, ក្លិបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ  និងក្លិបបាល់ទះ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ។

អ្នកគាំទ្រវិស័យកីឡាបាល់ទះបានចោទសួរថា តើពានរង្វាន់ភូមិភាគដ៏ធំមួយនេះអាចនឹងមានវត្តមានកីឡាករល្បីល្បាញក្រៅផ្លូវការ ម៉ាប់ឆ្វេង សុវណ្ណនាថ ដែរឬទេ? បើមានតើកីឡាករទាំងពីរលេងនៅភូមិភាគណា? លេងឲ្យក្រុមណា?

នេះបើយោងតាមការឲ្យដឹងពីកីឡាករបាល់ទះក្រៅផ្លូវការគ្រឹល ម៉ាប់ ហៅសឺវីសឥតស្រមោលម៉ាប់ឆ្វេង គឺគេលេងឲ្យក្លឹបបាល់ទះសាំហ៉ាន់នៅភូមិភាគខេត្តព្រះសីហនុ។ ម៉ាប់ឆ្វេងបានឲ្យដឹងទៀតថា ក្រុមរបស់គេមានសមាជិកសំខាន់ៗមួយចំនួនដូចជា វ៉េត សុវណ្ណនាថ ,លោកគ្រូ សោម ចំណាប់ ឌីប៉ះសេ និងរូបគេជាដើម ហើយចំពោះសមាជិកផ្សេងទៀតក្លិបកំពុងសម្រិតសម្រាំងបន្ថែមទៀត។

គួរបញ្ជាក់ថាមណ្ឌលភូមិភាគទី៥ដែលជាភូមិភាគចុងក្រោយគេ គឺខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

 

អត្ថបទដែលជាប់ទាក់ទង