មកមើលក្រុមកំពូលខ្លាំងៗទាំង 10ដែលត្រៀមអង្រួនបាល់ទះបុរស 4×4 នៅមណ្ឌលខេត្តព្រះសីហនុ

ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 ក្នុងឆ្នាំ ២០២៤ ​នឹងត្រូវ​ចាប់​ផ្ដើមប្រកួតនៅ​មណ្ឌលទី៥ គឺខេត្តព្រះសីហនុ ដែលជាទឹកដីសមុទ្រដ៏ស្រស់បំព្រង ក្នុងនោះមាន ១០ក្រុម​ចូលរួមប្រកួត ដោយ​ចាប់ផ្តើមធ្វើ​ឡើង​នៅសៅរ៍ទី២៣ និងថ្ងៃអាទិត្យ ទី២៤មីនា ឆ្នាំ២០២៤។ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ ​នៅភូមិភាគខេត្តព្រះសីហនុ។

 

មកស្គាល់ក្រុមចំនួនទាំង១០ នឹងចូលរួមការប្រកួតនៅមណ្ឌលព្រះសីហនុ នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មានដូចជា៖

 

១-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ

២-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តតាកែវ

៣-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកោះកុង

៤-ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តកែប

៥-ក្លឹបបាល់ទះវិទ្យាល័យចំណេះដឹងទូទៅ

៦-ក្លឹបកីឡាបាល់ទះចចកខ្មៅ

៧-ក្លឹបបាល់ទះសាំហាន់

៨-ក្លឹបបាល់ទះបុរីឈ្នះឈ្នះ

ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 បាន​រក​ឃើញ​ម្ចាស់ជើងឯក​ភូមិភាគទី១ ខេត្តបាត់ដំបង បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង។ រីឯភូមិភាគទី២ គឺខេត្តសៀមរាប បាន​ទៅលើក្រុមក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)។ ចំណែកនៅភូ​មិភាគទី៣ ​ គឺក្លិបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ។ រីឯនៅភូ​មិភាគទី៤ ក្នុង​ចំណោម​ភូមិភាគទាំង ៥គឺក្លិបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ ។

 

អត្ថបទដែលជាប់ទាក់ទង