រកឃើញជើងឯកលេខ ១នៃមណ្ឌលព្រៃវែងបានហើយគឺក្រុមបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ

ជើងឯក​ពាន​៤​ស្មើ Wurkz Special Volleyball Cup 4×4 2024 នៅភូ​មិភាគទី៤ ​ក្នុង​ចំណោម​ភូមិភាគទាំង៥បានរកឃើញហើយ គឺក្លិបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ ក្រោយឈ្នះ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាលនៅវគ្គផ្ដាច់ព្រ័ត្រ ២សិតទល់ ០ទទួលបានពាន ១និងប្រាក់រង្វាន់១១​លាន​រៀល​​។

ជាការពិតណាស់ក្លិបបាល់ទះស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ បានឡើងទៅម្ចាស់ជ័យ​លាភីលេខ ១ពួកគេនឹងមាន visa​ សម្រាប់​ធ្វើការ​ប្រកួត​នៅ​រាជធានីភ្នំពេញដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២២-២៨ ខែមេសា ឆ្នាំ២០២៤ ដែល​ជាវគ្គ​ផ្ដាច់​ព្រ័ត្រ​នាពេលខាងមុខនេះ។

កម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មណ្ឌលព្រៃវែង នៅសាលបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង។ បានបញ្ចប់ទៅដោយជោគជ័យដោយមានក្រុមដូចជា៖

១.ជ័យលាភីលេខ១ ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញទទួលបានទឹកប្រាក់រង្វាន់ចំនួន ៥លាន​រៀល
២.ជ័យលាភីលេខ២ ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាលទទួលបានទឹកប្រាក់រង្វាន់ចំនួន ២លាន​រៀល
៣.ជ័យលាភីលេខ៣ ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀងទទួលបានទឹកប្រាក់រង្វាន់ចំនួន ១លាន​រៀល

គួរបញ្ជាក់ថាមណ្ឌលភូមិភាគទី៥ដែលជាភូមិភាគចុងក្រោយគេ គឺខេត្តព្រះសីហនុ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី ២៣-២៤ ខែមិនា 2024 នៅ​ក្នុងនោះ​មានខេត្ត កំពង់ស្ពឺ ព្រះសីហនុ កែប កំពត កោះកុងជាដើម។

អត្ថបទដែលជាប់ទាក់ទង