មកស្គាល់ក្រុមខ្លាំងៗទាំង 10ដែលត្រៀមអង្រួនបាល់ទះ Wurkz Special Volleyball Cup នៅមណ្ឌលព្រៃវែង

ព្រឹត្តិការណ៍នៃការប្រកួតកីឡាបាល់ទះ ៤x៤ ទូទាំងប្រទេស WURKZ SPECIAL VOLLEYBALL CUP 4×4 ក្នុងឆ្នាំ ២០២៤ ​នឹងត្រូវ​ចាប់​ផ្ដើមប្រកួតនៅ​មណ្ឌលទី៤ គឺខេត្តព្រៃ វែងដែលជាទឹកដីទន្លេដ៏ស្រស់បំព្រងសម្បូរទៅដោយធនធានធម្មជាតិ ក្នុងនោះមាន ១០ក្រុម​ចូលរួមប្រកួត ដោយ​ចាប់ផ្តើមធ្វើ​ឡើង​នៅសៅរ៍ទី១៦ និងថ្ងៃអាទិត្យ ទី១៧ មីនា ឆ្នាំ២០២៤។ ចាប់ពីម៉ោង៨:០០នាទីព្រឹកតទៅ ​នៅសាលបាល់ទះ ស.ស.យ.ក ខេត្តព្រៃវែង។

មកស្គាល់ក្រុមចំនួនទាំង១០ នឹងចូលរួមការប្រកួតនៅមណ្ឌលព្រៃវែង នៅក្នុងកម្មវិធីប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 មានដូចជា៖
១. ស្នងការដ្ឋាន ន.ប ខេត្តស្វាយរៀង
២. ស្នងការដ្ឋាន ន.ប ខេត្តព្រៃវែង(A)
៣. ក្រុមយុវជនគណបក្សស្រុកស្វាយអន្ទរ
៤. ស្នងការដ្ឋាន ន.ប រាជធានីភ្នំពេញ(B)
៥. សមាគមបាល់ទះវិសាខា(B)
៦. ស្នងការដ្ឋាន ន.ប ខេត្តកណ្ដាល
៧. ក្លិបយុវជនស្រុកកំចាយមារ
៨. ស្នងការដ្ឋាន ន.ប ខេត្តព្រៃវែង(A)
៩. ក្លិបយុវជនស្រុកសុីធរកណ្ដាល
១០. ក្លិបយុវជន ស.ស.យ.ក ស្រុកពោធិ៍រៀង

ការប្រកួតកីឡាបាល់ទះ 4×4 ទូទាំងប្រទេស Wurkz Special Volleyball Cup 4×4 2024 បាន​រក​ឃើញ​ម្ចាស់ជើងឯក​ភូមិភាគទី១ ខេត្តបាត់ដំបង បានទៅលើ ក្លិបកីឡាបាល់ទះបាត់ដំបង។ រីឯភូមិភាគទី២ គឺខេត្តសៀមរាប បាន​ទៅលើក្រុមក្លិបកងពលធំអន្តរាគមន៍លេខ៣ (B)។ ចំណែកនៅភូ​មិភាគទី៣ ​ក្នុង​ចំណោម​ភូមិភាគទាំង ៥ គឺក្លិបបាល់ទះស្នងការដ្ឋាន ន.ប ខេត្តត្បូងឃ្មុំ។

អត្ថបទដែលជាប់ទាក់ទង