ជិតដល់ពេលហើយបងប្អូន! ក្រុមបាល់ទះកម្ពុជា និងប៉ះក្រុមបាល់ទះឥណ្ឌា ក្នុងកីឡាអាស៊ី វេលាម៉ោង ៦ល្ងាចស្អែកនេះ

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​នឹងត្រូវការ​ប្រកួត​ជា​មួយ​ក្រុម​ខ្លាំង​ឥណ្ឌា​ វេលា​ម៉ោង៦:០០នាទី​ល្ងាចស្អែកនេះ (ម៉ោង​នៅ​កម្ពុជា) ​សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូល​នៃ​ព្រឹត្តិការណ៍​កីឡា​ទ្វីប​អាស៊ី លើក​ទី​១៩ ឆ្នាំ​២០២២ (លើក​ឆ្នាំ​២០២៣) នៅ​ប្រទេស​ចិន។

ពិតណាស់ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា​ បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ភូមិ​កីឡា​ក្នុង​​ព្រឹត្តិការណ៍​ទ្វីប​អាស៊ី លើក​ទី​១៩ នៅ​ទី​ក្រុង Hangzhou ប្រទេស​ចិន​ កាល​ពី​ម្សិល​មិញ​ ពោល​គឺ​ទៅ​ដល់​មុន​កីឡា​កម្ពជា​ផ្សេង​ៗ​ទៀត ពី​ព្រោះក្រុមបាល់ទះកម្ពុជា ​ត្រូវ​ប្រកួត​មុន​គេ។

May be an image of 2 people, people playing voleyball and text

គួរបញ្ជាក់ផងដែរថា នៅថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ២០២៣ វេលា​ម៉ោង​ ៦:០០នាទី​​ល្ងាច​ ក្រុម​បាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវប្រកួត​បើក​ឆាក​ប៉ះក្រុម​បាល់ទះជម្រើសជាតិ​ឥណ្ឌា​ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល C ហើយនៅ​ថ្ងៃ​​ទី​២១ ខែ​កញ្ញា​ ឆ្នាំ២០២៣ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា ​នឹងត្រូវ​បន្ត​ទៅប៉ះ​ជា​មួយក្រុមបាល់ទះជម្រើសជាតិកូរ៉េ​ខាង​ត្បូង វេលា​ម៉ោង​១:៣០​នាទី ដោយ​កូរ៉េ​ខាង​ត្បូង​ ត្រូវ​ប្រកួត​បើក​ឆាក​ជា​មួយ​​ឥណ្ឌា​ នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ២០២៣ យ៉ាងណាការ​ប្រកួត​នេះ កម្ពុជា​ត្រូវ​ការ​ឈ្នះ​តែ​មួយ​ប្រកួតប៉ុណ្ណោះ ​ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ​​បន្ត​ទៀតដែរ៕

អត្ថបទដែលជាប់ទាក់ទង