នៅពេលនេះ ក្រុមបាល់ទះនគរបាលរតនគីរី កំពុងមមាញឹកត្រៀមខ្លួនមកប្រកួតនៅរាជធានីភ្នំពេញ

នៅ​ថ្ងៃ​ទី២២​ ខែកញ្ញា​ ឆ្នាំ២០២៣ ក្លិបកីឡាបាល់ទះនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ក្រោម​ការ​ដឹកនាំរបស់​​លោក​ឧត្ដមសេនីយ៍ត្រី​ មាស​ ពៅបូរ៉ា​ អនុប្រធានក្លិបបានដឹកនាំកិច្ចប្រជុំ​ រៀប​ចំ​គណៈ​កម្មការ​និងវាយតម្លៃកីឡាករ​ ដើម្បីត្រៀមសម្រាប់ការប្រកួតដណ្ដើមពានរង្វាន់​សម្ដេចក្រឡាហោម​ ស​ ខេង​ ឆ្នាំ២០២៣​ ដោយមានរបៀបវារៈ ដូចខាងក្រោមនេះ៖

១.ត្រៀមគណៈកម្មការ​ ៥​ រូប៖

-ប្រតិភូ​ ១​ រូប

-គ្រូបង្វឹក​ ១​ រូប

-គ្រូជំនួយ​ ២​ រូប​

-គ្រូពេទ្យ​ ១​ រូប

២. កីឡាក​រ ១៤​ រូប​ (ត្រៀម​ និងបម្រុង)

៣. បំពេញបែបបទ​ ពាក្យស្នើសុំចូលរួមប្រកួត

៤. ត្រៀមកញ្ចប់ថិការសម្រាប់ការចំណាយ (ស្នាក់នៅ​ ហូបចុក​ ផ្សេងៗ)

៥. ត្រៀមមធ្យោបាយ​ រថយន្ត​ និងសម្ភារៈផ្សេងៗ

៦. កំណត់ថ្ងៃចេញដំណើរ​ ។

+មានសមាសភាពចូលរួមដូចខាងក្រោមនេះ៖

១.​ លោក​វរសេនីយ៍ឯក​ ខឹម​ ចាន់ពិសី​ អនុប្រធានក្លិប (គ្រប់គ្រង់ហិរញ្ញវត្ថុ)

២. លោកវរសេនីយ៍ត្រី​ សោម​ សុផល​ គ្រូបង្គោល

៣. លោកវរសេនីយ៍ឯក ម៉ា​ សំអាត​ ជំនួយការគ្រូបង្គោល​

៤. លោកវរសេនីយ៍ទោ គឿន លីវ័ន្ត អ្នកគ្រប់គ្រងកីឡាករ

៥. លោក​វរសេនីយ៍ទោ​ អ៊ួន​ ឧត្ដម​ ផ្នែករដ្ឋបាលទូទៅ

៦. លោកវរសេនីយ៍ត្រី​ វ៉ុន​ វៀង​ ជំនួយការរដ្ឋបាល

៧. លោក​ វណ្ណ​ សុីថេត​ ជំនួយការគ្រូបង្គោល៕

អត្ថបទដែលជាប់ទាក់ទង