Jurgen Klopp និង Postecoglou យល់ស្របកិច្ចព្រមព្រៀងមួយចំពោះ VAR បន្ទាប់ពីការប៉ះទង្គិចដ៏ចម្រូងចម្រាសកាលពីយប់មិញ
ការស៊ុតបញ្ចូលទីខ្លួនឯងក្នុងម៉ោងរបួសពីកីឡាករ Joel Matip បានជួយឲ្យ Spurs ទទួលជ័យជម្នះយ៉ាងអស្ចារ្យ ២-១ លើក្រុម Liverpool កាលពីយប់ថ្ងៃសៅរ៍ នៅក្នុងការប៉ះទង្គិចគ្នាដ៏ច្របូកច្របល់មួយដែលត្រូវបានធ្វើឲ្យមានកាតក្រហមចំនួនពីរ និងជម្លោះ VAR ទាំងលោក Ange Postecoglou និងលោក Jurgen Klopp បានព្រមព្រៀងគ្នាថាមន្ត្រី VAR ត្រូវទទួលខុសត្រូវក្នុងការធ្វើកំហុសទាំងអស់នេះបន្ទាប់ពីការប៉ះទង្គិចដ៏ចម្រូងចម្រាសរវាង Spurs និង Liverpool កាលពីយប់មិញ។
ការប្រកួតដ៏ជក់ចិត្តមួយបានឈានដល់ការស៊ុតបញ្ចូលទីខ្លួនឯងនៅនាទីទី ៩៦ របស់ Joel Matip ដែលជួយឲ្យក្រុមរបស់ Postecgolou ឈ្នះក្នុងលទ្ធផល ២-១ បន្ទាប់ពីក្រុមភ្ញៀវបានឆ្លងកាត់ការប្រកួតជាមួយនឹងកីឡាករតែ ៩ នាក់ប៉ុណ្ណោះ។ ជាការពិតណាស់ លទ្ធផលត្រូវបានគ្របដណ្ដប់ដោយភាពចម្រូងចម្រាសជាច្រើន ដោយទាំង Curtis Jones និង Diogo Jota ត្រូវបានបណ្តេញចេញសម្រាប់ Liverpool ។
ប៉ុន្តែចំណុចសំខាន់មួយទៀតបានកើតឡើងនៅពេលបន្ទាប់ពីការចាកចេញរបស់ Jones ដោយ Luis Diaz បានទាត់បាល់បញ្ចូលទីដើម្បីធ្វើឲ្យហង្សក្រហមនាំមុខ។ ទោះជាយ៉ាងណាក៏ដោយ គ្រាប់បាល់នោះត្រូវបានសម្គាល់ថា offside ជាមួយនឹងការត្រួតពិនិត្យ VAR ដែលពិបាកក្នុងការសម្រេចចិត្ត ហើយ PGMOL (Professional Game Match Officials) បានចេញមកធ្វើការសុំទោសជាសាធារណៈចំពោះការប្រើប្រាស់ប្រព័ន្ធខុសបច្ចេកទេស៕