មួយម៉ាត់យ៉ាងខ្លីជុំវិញការស្លៀកពាក់របស់លោកគ្រូ ហុងដា ពេលប្រកួតស៊ីហ្គេមយប់មិញ

ក្រោយចប់ការប្រកួតរវាងជម្រើសជាតិកម្ពុជាអាយុក្រោម២២ឆ្នាំជាមួយនិងជម្រើសជាតិទីម័រខាងកើតដោយលទ្ធផល ៤-០ ដែលអំឡុងពេលសន្និសីទសារព័ត៌មានចប់ការប្រកួតមានអ្នកសារព័ត៌មានវៀតណាមម្នាក់បានសាកសួរទៅកាន់គ្រូបង្វឹករបស់ក្រុមជម្រើសជាតិកម្ពុជាថា៖ តើការស្លៀកពាក់របស់លោក ហុងដា អំឡុងពេលបញ្ជាកូនក្រុមក្នុងការប្រកួត តើជាការមិនផ្ដល់តម្លៃដល់ការប្រកួត ឫយ៉ាងណា។

ពេលនោះដែលលោក Hirose បានឆ្លើយមួយម៉ាត់យ៉ាងខ្លីថា៖គាត់ស្លៀកពាក់យ៉ាងម៉េចក៏បាន តាមដែលចិត្ដគាត់ចង់។

គួរបញ្ជាក់ថា កាលពីពេលម្សិលមិញនេះក្រុមគោព្រៃកម្ពុជាធ្វើបានល្អមែនទែន ក្រោមការដឹកនាំរបស់ ហុងដា បន្ទាប់ពីឆ្លងកាត់ការហ្វឹកហាត់នៅប្រទេសថៃរយៈពេលយ៉ាងយូរ។

អត្ថបទដែលជាប់ទាក់ទង