ភរិយារបស់លោក Sir Alex Ferguson អ្នកស្រី Lady Cathy បានទទួលមរណភាពក្នុងអាយុ ៨៤ ឆ្នាំ

Lady Cathy Ferguson ភរិយារបស់តារាបាល់ទាត់ Sir Alex Ferguson បានទទួលមរណភាពក្នុងអាយុ ៨៤ ឆ្នាំ អតីតអ្នកចាត់ការទូទៅរបស់ក្លឹប Manchester United បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍គ្រួសារមួយកាលពីថ្ងៃសុក្រថាភរិយារបស់គាត់ដែលមានអាយុ ៨៤ ឆ្នាំបានទទួលមរណភាពយ៉ាងសោកសៅ។

សេចក្តីថ្លែងការណ៍មួយរបស់គ្រួសារ Ferguson បាននិយាយថា៖

“យើងមានសេចក្តីសោកស្ដាយជាខ្លាំងក្នុងការបញ្ជាក់ពីមរណភាពកាលពីម្សិលមិញរបស់ Lady Cathy Ferguson ដែលនៅរស់រានមានជីវិតដោយស្វាមី កូនប្រុស ៣នាក់ បងស្រីពីរនាក់ ចៅ ១២ នាក់ និងចៅទួតម្នាក់។ ក្រុមគ្រួសារសុំសិទ្ធិឯកជននៅ ពេលនេះ។”

Sir Alex បានជួប Lady Cathy ក្នុងឆ្នាំ ១៩៦៤ នៅពេលគាត់មានអាយុ ៣ ឆ្នាំ។ ពួកគេបានរៀបការមិនយូរប៉ុន្មាននៅឆ្នាំ ១៩៦៦ ហើយមានកូនប្រុសបីនាក់គឺ Mark, Jason និង Darren ដែលជាអ្នកគ្រប់គ្រងក្លិប Peterborough United ។ លោក Sir Alex បានដឹកនាំ United ឈ្នះពានរង្វាន់ធំៗចំនួន ៣៨ ក្នុងរយៈពេល ២៦ ឆ្នាំដ៏រុងរឿងក្នុងការដឹកនាំក្លិបយក្ស Premier League ។

សេចក្តីថ្លែងការណ៍មួយពីក្លិប United បាននិយាយថា៖ “មនុស្សគ្រប់គ្នានៅ Manchester United សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំរបស់យើងចំពោះលោក Sir Alex Ferguson និងក្រុមគ្រួសាររបស់គាត់ចំពោះមរណភាពរបស់ Lady Cathy ។ Lady Cathy គឺជាភរិយាជាទីស្រឡាញ់ ម្តាយ ប្អូនស្រី ជីដូន និងជាចៅទួត និងជាកម្លាំងសម្រាប់ Sir Alex ពេញមួយអាជីពរបស់គាត់” ៕

អត្ថបទដែលជាប់ទាក់ទង