Greenwood អាចនឹងចូលរួមជាមួយ Getafa ជាអចិន្ត្រៃយ៍ក្នុងក្របខណ្ឌអេស្ប៉ាញ LaLiga

Mason Greenwood អាចនឹងផ្លាស់ទៅប្រទេសអេស្ប៉ាញជាអចិន្ត្រៃយ៍ ដោយមានរបាយការណ៍បង្ហាញថា Getafe និង Sevilla ទាំងពីរចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាករខ្ចីជើង Manchester United ។កីឡាករវ័យ ២២ ឆ្នាំរូបនេះបានចូលរួមជាមួយ Getafe ក្នុងលក្ខខណ្ឌខ្ចីជើងក្នុងការផ្លាស់ប្តូរដ៏ចម្រូងចម្រាសនៅថ្ងៃផុតកំណត់បន្ទាប់ពីក្លឹបមេរបស់គាត់បានបង្ហាញថាគាត់នឹង “បន្តអាជីពរបស់គាត់នៅឆ្ងាយពី Old Trafford” ។

Greenwood ត្រូវបានព្យួរការប្រកួតកាលពីឆ្នាំមុន បន្ទាប់ពីគាត់ត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ងរំលោភសេពសន្ថវៈ យោងតាម The Mirror ការបង្ហាញរបស់គាត់សម្រាប់ក្រុម Getafe បានទាក់ទាញចំណាប់អារម្មណ៍របស់ក្លិប LaLiga មួយចំនួនដូចជា Sevilla ។ ជើងឯក Europa League ៧ សម័យត្រូវបានគេនិយាយថាកំពុងរក្សាការចាប់អារម្មណ៍លើ Greenwood ដែលកិច្ចសន្យា ៧៥ពាន់ផោនក្នុងមួយសប្តាហ៍ជាមួយ United នឹងបញ្ចប់នៅខែមិថុនាឆ្នាំ ២០២៥ ។

ទោះបីជាយ៉ាងណាក៏ដោយ យោងតាមកាសែត The Sun បានឲ្យដឹងថា Sevilla អាចនឹងប្រឈមមុខនឹងការប្រកួតប្រជែងពីក្រុម Getafe ជាមួយនឹងអតីតកីឡាករជម្រើសជាតិអង់គ្លេសដែលត្រូវបានគេរាយការណ៍ថាមានបំណងផ្លាស់ប្តូររបស់គាត់ទៅក្លិបដែលមានមូលដ្ឋាននៅទីក្រុង Madrid ជាអចិន្ត្រៃយ៍។ អតីតយុវជនរបស់បិសាចក្រហម Greenwood ស៊ុតបញ្ចូលទីបាន ៣៥ គ្រាប់ក្នុង ១២៩ ប្រកួតសម្រាប់ United ជាមួយនឹងការបង្ហាញខ្លួនចុងក្រោយរបស់គាត់ជាមួយនឹងក្រុម West Ham នៅថ្ងៃទី ២២ ខែមករាឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង