អ្នកកាសែតនៅ តៃវ៉ាន់ បានផ្សាយពីកីឡាករម្នាក់ជាដៃគូស្អិតល្មួតរបស់ វឿន វាសនា
ក្លិប Win Streak សមាជិកលីគបាល់ទះនៅ តៃវ៉ាន់ (Enterprise Volleyball League) របស់ វឿន វាសនា កំពុងឈរកំពូលតារាង ឆ្លងកាត់ការប្រកួត ២ប្រកួត ឈ្នះទាំង២ ស្របពេលនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ នឹងត្រូវជួបជាមួយក្រុម Yunlin MIZUNO។
ពិតណាស់ បើយោងតាមការចុះផ្សាយរបស់ TaiwanPlus News និង ASEAN Volley Gossips បានឲ្យដឹងថា៖ ដៃគូដ៏ស្អិតល្មួតនៅក្លិប Win Streak សមាជិកលីគបាល់ទះនៅ តៃវ៉ាន់ គឺកីឡាករកម្ពុជា វឿន វាសនា និងកីឡាករ Bryan Bagunas របស់ហ្វីលីពីន ដោយកីឡាករ Bryan Bagunas កើតនៅថ្ងៃទី១០ ខែតុលា ឆ្នាំ១៩៩៧ អាយុ ២៦ឆ្នាំ និងកម្ពស់ ១.៩៥ម៉ែត្រ រូបគេធ្លាប់ជួយឲ្យក្រុមជម្រើសជាតិហ្វីលីពីន ឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០១៩ ស្របពេលដែល វឿន វាសនា ធ្លាប់ជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ឈ្នះមេដាយសំរិទ្ធិ ស៊ីហ្គេមលើកទី៣១ នៅវៀតណាម និងមេដាយប្រាក់ ស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។
ប្រកួតទី១ ក្លិប Win Streak បានយកឈ្នះក្រុម Pingtung Taipower ក្នុងលទ្ធផល ៣សិតទល់២ (២០-២៥ ២៥-២២ ២៣-២៥ ២៥-២១ និង ១៥-១០) កាលពីយប់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣។
ប្រកួតទី២ បានបន្តយកឈ្នះក្រុម Taoyuan TFMI នៅប្រកួតទី២ ក្នុងលទ្ធផល ៣សិតទល់២ (២៥-២១ ២២-២៥ ២១-២៥ ២៦-២៤ នឹង ១០-១៥)។
គួរបញ្ជាក់ផងដែរថា ការប្រកួតលីគបាល់ទះនៅ តៃវ៉ាន់ Enterprise Volleyball League មានសមាជិកចូលរួមចំនួន ៦ក្រុម រួមមាន Conti Sports, TMFI Falcons, Mizuno, Taichung Apollo, Taipower និង Win Streak ដោយការប្រកួតនៅសប្ដាហ៍ទី១ បានចាប់ផ្ដើចាប់ពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៣ នឹងគ្រោងបញ្ចប់វគ្គសន្សុំពីន្ទុនៅសប្ដាហ៍ទី១៨ ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤៕